រាជធានីភ្នំពេញ ៖ នគរបាល បានបញ្ជូនបុរសជនជាតិអាមេរិកាំងម្នាក់ ទៅតុលាការរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថា បានលាក់អាវុធខ្លីទំនើបប្រភេទ Glock ចំនួន៩ដើម និងគ្រាប់៦៦គ្រាប់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
មន្ដ្រីនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌឲ្យដឹងថា ជនជាតិអាមេរិកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះកម្លាំងសមត្តកិច្ចបានដកហូតអាវុធខ្លីប្រភេទទំនើប ម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់ ។នគរបាលឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះអាប៊ូរ៉ាមាន( ABOU RAMAN) អាយុ៣០ឆ្នាំ ៕