ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ?

​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ?

​ចេញផ្សាយ​ថ្ងៃ​ទី​០២​ខែ​ធ្នូ ឆ្នាំ​២០២៤
​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​÷ ទីតាំង​ល្បែងស៊ីសង​ខុស​នៅ​ផ្សារ​ទំនេី​ប​ស៊ីធី​ម៉ល នេះ​មាន​ល្បែង​ដូច​ជា ÷ ឡូតូ​, បាញ់​ត្រី​…​ជាដើម គឺ​កំពុងតែ​ពង្វក់​យុវជន​សិស្ស​គេច​សាលា និង​មាន​ចាស់ ប្រុស​ស្រី ដែល​មួយ​ថ្ងៃៗ ម្ចាស់​ទីតាំង​ល្បែងស៊ីសង​នេះ កើប​លុយ​រាប់រយ​លាន​រៀល ក្នុង​មួយ​ថ្ងៃៗ ដែល​អ្នកចាញ់​ភាគច្រើន​លក់​ឬ ប​ព្ច​របស់របរ​ផ្សេងៗ ដែល​អាច​បង្ក​ជា​ហិង្សា​ក្នុង​គ្រួសារ​នៅ​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​អ្នកខ្លះ​ទៀត​អាច​លួច ឆក់​ប្លន់ ជួញដូរ​គ្រឿងញៀន ជាដើម ដើម្បី​បាន​លុយ​យក​មក​ស្រង់ដើម​វិញ គឺ​ខុស​ពាក្យចាស់​ពោល​ថា ÷ សេះ​ដាច់​យក​សេះ​តាម ឬ ឈ្នះ​មុខខ្លាញ់ បែរ​ជា​ចាញ់​មុខ​សេះ ។​

​សូមបញ្ជាក់​ថា​÷ ល្បែង​ហ្គេម​បាញ់​ត្រី​ច្រើន​ទូរ​និង​ល្បៃងស៊ីសង​ផ្សេងទៀត​ក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ (​វេទមន្ត​អ៊ិច​ធើ​ចេន​ម៉ិន​វើល៏​) ស្ថិតក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ តើ​បុគ្គល​មេការ​កោង​ល្បែង​ជា​នរណា​គេ ? បាន​ជា​ឆ្លើយ​ប្រាប់​ថា​អ្នក​សារព័ត៏មាន​ថា (​មេការ​កាង​ល្បែង​ធ្វើកា​រដែរ ! បើ​សមត្ថកិច្ច​ចុះ​មក​បង្រា្ក​ប​នោះ​ដឹង​មុន​ហើយ​) អាជ្ញាធរ​ថ្នាក់​ជួយ​ពិនិត្យមើល​បុគ្គល​ទាំងពីរ​ខាងលើ​ធ្វើ​ការងារ​ក្នុង​អង្គភាព ឬ​សា្ថប័​នណា​ឲ្យ​ពិតប្រាកដ ?

​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ខណ្ឌ​៧​មករា និង​មហាជន​ទូទៅ​បាន​លើកឡើង​ថា​÷ ល្បែង​ហ្គេម​បាញ់​ត្រី​ក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២​នេះ កំពុងតែ​ពង្វក់ស្មារតី និង​បើកទ្វារ​ចំហរ​រងចាំ​ស្វាគមន៍​ក្រុម​អ្នក​ញៀន​ល្បែង អោយ​ចូល​ទៅ​លេង​យ៉ាង​ភ្លួ​ក​ទឹកភ្លួ​កដី​ដោយឡែក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ហាក់​ពុំ​មាន​ចំណាត់កា​រណ៍ ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​ចំពោះ​ទីតាំង​ល្បែង​ខាងលើ​នៅ​ឡើយ គឺ​ហាក់ដូចជា​ផ្គេ​ី​នឬ​មេ​ី​ល​ស្រាល​នូវ​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ពី​សំណាក់​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល​នេះ​។​

​ជុំវិញ​ករណី​នេះ ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​៧​មករា ក៏ដូចជា​មហាជន​ទូទៅ សូម​គោរព​ស្នើសុំ​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ , ឯកឧត្តម ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សូម​ឯកឧត្តម​ចាត់​វិធានការ​ចំពោះ​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នេះ​ផង​ទាន​!!!៕ វគ្គ 3
​សារព័ត៏មាន ថ្ងៃស្អែក

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com