ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

​ចេញផ្សាយ ៖​ថ្ងៃ ច័ន្ទ​ទី​២៥​ខែវិច្ឆិកា ឆ្ឆ្នាំ​២០២៤
​រាជធានី​ភ្នំពេញ ÷ ដោយ​ខ្លាច​ពី​អ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន រស់នៅ​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​បណ្តាញ​អង្គភាព​ព័ត៌មាន ថ្ងៃ ស្អែក អំពី ល្បែងស៊ីសង​បាញ់​ត្រី​ខុសច្បាប់​ជាច្រើន​ទូរ បង្កប់​ក្នុង​ទីតាំង​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​5 និង​ដោយ​មិន​បង្អង់​យូរ​អង្គភាព​ព័ត៌មាន​យើង បាន​ចុះ​ទៅ​ទីតាំង​ខាង​ផ្ទាល់ ក៏​ឃើញ​អ្វី​ដូច​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ពិតប្រាកដ​មែន !​ដោយ​ឃើញ​ទូរ​បាញ់​ត្រី​ជាច្រើន​ទូរ លេង​ភ្នាល់មាន​ក្មេង​ចាស់​ប្រុស​ស្រី ពពាក់ពពូន​គ្នា​ល្បែង​យ៉ាង​ត្រជាក់ចិត្ត និង​រក្សាបាន​នូវ​ភាពស្ងប់ស្ងាត់ ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ដោយ​ធ្វើ​ម៉េច​បាន​លុយ​ដាក់​ខោ​ប៉ៅ​បក្សពួក​ខ្លួន​ឯង​តែប៉ុណ្ណោះ ដោយ​មិន​រំខាន​ដ់ល់​សមត្ថកិច្ច និង​អាជ្ញាធរ ខណ្ឌ​ឡើយ ។​

​សូមបព្ជាក់​ថា ÷ ទីតាំង​ល្បែងស៊ីសង​បាញ់​ត្រី​ខាងលេ​ី​នេះ ស្ថិត​នៅ​ផ្សារ​ទំនើប​សូរិយា ជាន់​ទី​5 តាម​បណ្តោយ​ផ្លូវ​63 សង្កាត់​ផ្សារ​ថ្មី​ទី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សិស្សសាលា​ខ្លះ​គេច​មិន​ចូលរៀន បែប​នាំគ្នា​ចូល​លេង​ល្បែងស៊ីសង​រហូត​ហ៊ាន​លួច​លុយ ទ្រព្យសម្បតិ្ត​ម៉ែ ឪ ឬ ឈាន​យក​ទ្រព្យ​របស់​ខ្លួន​គាត់​ទិញឲ្ ដូចជា ម៉ូតូ ខ្សែដៃ ខ្សែក ផ្សេង ៗ​យក​ទៅ​បញ្ចាំ​ឬ​លក់ដូរ​អស់​នៅ​ទីតាំង​ផ្សារ​ទំនើប សូរិយា​នេះ​តែម្ដង​!

​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​1 តាមរយ​:​បណ្តាញ​ផ្សព្វផ្សាយ​ពត័មាន ថ្ងៃ ស្អែក សុំ​ស្នើ​សំណូមពរ​ដល់ ឯកឧត្តម ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  លោក ជា​ខេ​មា អភិបាល ខណ្ឌដូនពេញ និង​លោក ទៀង ចន្ទ័ សារ អធិការ ខណ្ឌ​ដូន មេត្តា​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​រដ្ឋបាល​ទីតាំង​ផ្សារ​ទំនើប សូរិយា ជាន់​ទី​5 នេះ​ផង​ទាន​! ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្រតិបត្តិ​តាម​គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព គ្មាន​អំពើ​ឆក់​ប្លន់​, ចោរកម្ម​ផ្សេងៗ ,​ហឹង្សា​, គ្រឿងញៀន​…​ជាដើម​។​ល​។ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ជូន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្តន៍​។​

​អង្គភាព​សារពត៌មាន​យើងខ្ញុំ​ផ្សព្វផ្សាយ​គ្មាន​ចេតនា​ញុះញង់​ដាក់​សម្ភា​ធ​ដល់​បុគ្គល​ណា​ឬ​អង្គភាព​ណា​ឡើយ គឺ​ក្នុងន័យ​គិត​ពី​សុខទុក្ខ​សុ​វត្ថ​ភាព​របស់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ ជាពិសេស​រិះគន់​ក្នុងន័យ​ស្ថាបនា​ក្រោម​ការដឹកនាំ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​អណត្តិ​ទី​៧​នេះ​។​

​អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​អ្នកពាក់ព័ន្ធ​នឹង​ការ​ដែល​បើក​លេង​ល្បែង​ភ្នាល់​ខុសច្បាប់ នៅ​ទីតាំង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​រៀងរាល់​ម៉ោង តាម​ច្បាប់​ស្តីពី​របប​សារពត៌មាន ៕ វគ្គ 1

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com