ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន​ និ​ង​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ​អញ្ជើ​ញ​ចូល​រួម​ ខួ​ប​លើ​កទី​ ៤​០ ​នៃ​ថ្ងៃ​ជ័យ​ជ​ម្នះ ​៧ ​ម​ករា​ ​នៅព​ហុ​កីឡា​ដ្ឋា​នអូ​ឡាំ​ពិក

ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន​ និ​ង​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ​អញ្ជើ​ញ​ចូល​រួម​ ខួ​ប​លើ​កទី​ ៤​០ ​នៃ​ថ្ងៃ​ជ័យ​ជ​ម្នះ ​៧ ​ម​ករា​ ​នៅព​ហុ​កីឡា​ដ្ឋា​នអូ​ឡាំ​ពិក

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​កថ្ងៃ​ច​ន្ទ ២​កើ​ត ​ខែ​បុស្ស​ ​ឆ្នាំច​ ​សំរឹ​ទ្ធិ​ស័ក​ ព​.​ស២​៥៦​២ ​ត្រូ​វនឹ​ងថ្ងៃ​ទី​០៧​ ​ខែ ​មក​រា​ ឆ្នាំ​២០​១​៩ ស​ម្តេច​អ​គ្គម​ហា​សេនា​បតី​តេ​ជោ ​ហ៊ុន​ ​សែន​ ​នាយ​ករ​ដ្ឋ​មន្ត្រី​​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ​និ​ង ​សម្តេ​ច​កិត្តិ​ព្រឹ​ទ្ធប​ណ្ឌិ​ត ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​សែ​ន ​បាន​អ​ញ្ជើញ​ចួ​លរួ​មអ​ប​អរ​សាទ​រ​ថ្ងៃជ័​យ​ជម្នះ​ ៧​មក​រា ​លើ​កទី​៤​០ឆ្នាំ​ (​៧ ​ម​ករា​ ១​៩៧​៩-​៧​ ម​ករា​ ​២០​១៩​)
​យ៉ា​ង​មហោ​ឡារិ​ក​ នៅ​ពហុ​កី​ឡដ្ឋា​នជា​តិ​អូឡាំ​ពិក​។

ពិ​ធី​អប​អ​រសា​ទ​រខួ​ប​អនុ​ស្សាវ​រី​យ៍លើ​កទី​ ​៤០​ ទិ​វា​ជ័យ​ជម្នះ​ ​៧ម​ករា​ ថ្ងៃ​នេះ​ ក៏​មាន​កា​រអ​ញ្ជើ​ញចូ​លរួ​ម​ផង​ដែរ​ពី ​ស​ម្តេច​អ​គ្គម​ហាព​ញាច​ក្រី​ ហេ​ង ​សំ​រិន​ ប្រ​ធា​នកិ​ត្តិយ​សគ​ណប​ក្ស​ប្រជា​ជន​កម្ពុជា​ ​និង​លោក​ជំទា​វ ស​ម្តេច​វិ​បុល​សេនា​ភ​ក្តី ​សាយ​ ​ឈុំ​ ស​ម្តេ​ចក្រ​ឡាហោ​ម​ ស​ ខេ​ង​ ព្រ​មទាំ​ង​មន្រ្តី​ជា​ន់ខ្ព​ស់នៃ​គ​ណប​ក្សប្រ​ជា​ជន​កម្ពុ​ជា​ជាច្រើ​នរូ​ប​ ព្រ​ម​ទាំង​មាន​កា​រអ​ញ្ជើញ​ចូ​លរួ​ម​ពី​ថ្នាក់​ដឹ​កនាំ​​មន្ត្រី​រាជ​ការ​ ​ស្ថាប័​នតា​មក្រ​សួ​ងនា​នា ​ភ្ញៀវ​ជាតិ​ ​អន្ត​រជា​តិ​ ម​ន្ត្រីអ​ង្គ​ទូត​ សិ​ស្សានុ​សិ​ស្ស ​និង​ប្រជា​ពល​រ​ដ្ឋប្រ​មាណ​ជា​ង៦​ម៉ឺន​នាក់​នៅ​ពហុ​កីឡាដ្ឋា​ន​ជាតិ​អូឡាំ​ពិក​។

​ ​សម្រា​ប់ឆ្នាំ២​០១​៩ ដែ​លជា​ខួ​​ប៤​០​ឆ្នាំ ​នៃ​ថ្ងៃជ័​យជ​ម្នះ ​៧ ​ម​ករា​គឺ​បាន​ធ្វើយ៉ា​ង​មហោ​ឡារិ​ក​នៅស្តា​អូឡាំ​ពិ​កដោយ​មា​នរំ​លេច​ចេញ​ជា​ផ្ទាំង​ទស្ស​នី​យភា​ពសិ​ល្បៈ ​ការ​រៀប​ចំ​ឈរ​តម្រៀ​បគ្នា​ចេ​ញទ​ង់ជា​តិក​ម្ពុ​ជា ​ជារូ​បភា​ព​ព្រាប​សន្តិ​ភា​ព ​និង​ជាអ​ក្ស​រពា​ក្យស្លោ​កនៃ​ខ្លឹម​សា​រស​មិទ្ធិ​ផល​នានា​ ដែ​ល​បាន​កើត​ចេញ​ពី​សុខ​សន្តិ​ភាព ក្រោ​ម​ការ​ដឹក​នាំ​រប​ស់រា​ជ​រដ្ឋា​ភិបា​លក​ម្ពុ​ជា ​និង​គ​ណប​ក្សប្រ​ជា​ជន​កម្ពុ​ជា ​ដែល​មើល​ទៅ​គឺរស់​រ​វើក​និង​ទា​ក់ទា​ញពិ​ធីទាំ​ងមូ​ល​អោយ​កាន់​តែអ​ធិ​កអ​ធម​ក្រៃលែ​ង។

មុ​​​ននឹ​​ង​អ​​ញ្ជើ​ញថ្លែ​ង​នូវ​សុន្ទ​ក​ថា សម្តេចតេជោនាករដ្ឋមន្រ្តីក៏បានថ្វាយព្រះពរចំពោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសំរាប់កូនចៅ គ្រប់ៗជំនាន់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ ក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ដែលក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1}។ ស្របពេលជាមួយគ្នានេះដែរ គឺកម្ពុជាកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។ កម្ពុជាបានខិតខំរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ គឺប្រទេសដែលគ្មានអ្វីសោះ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាសព្វថ្ងៃ ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៩នេះ កម្ពុជាកំពុងដាក់ចេញនូវផែនការសកម្មភាពគោលនយោបាយថ្មីៗបន្ថែមទៀតក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន, ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ, និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូ និងប្រទេសជាមិត្តទាំងអស់ ដែលកន្លងមកតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ និងបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយអោយបាននៅគង់វង្សស្ថិតស្ថិរដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់។ មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រិ បានព្រគេនពរដល់ព្រះសង្ឈ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើន។ ក្នុងឱកាសនៃថ្ងៃដ៏មហោឡារិកនៃខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ថ្ងៃនេះ គឺមានការដង្ហែរក្បួនព្យុះហយាត្រាមកពីរាជធានី ខេត្ត ក្រុងទាំង២៥ ដែលបង្ហាញពីភាពរុងរឿងនិងការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ មកនេះ។ នៅចុងបញ្ចប់នៃកម្មវិធី គឺមានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោងអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤០ជាប្រវត្កិសាស្រ្តនេះ ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទនៈភាពក្រៃលែង៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com