ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

បើ​ក​ការ​ដ្ឋាន ជួ​ស​ជុ​លឡើ​ង​វិញ ផ្លូ​វ​ជា​តិ​លេ​ខ​៧៨​-​៥ ​ប្រ​វែ​ង​១៦​៥​០​ម៉ែត្រ​ ក្នុ​ង​ក្រុ​ង​បាន​លុ​ង

បើ​ក​ការ​ដ្ឋាន ជួ​ស​ជុ​លឡើ​ង​វិញ ផ្លូ​វ​ជា​តិ​លេ​ខ​៧៨​-​៥  ​ប្រ​វែ​ង​១៦​៥​០​ម៉ែត្រ​ ក្នុ​ង​ក្រុ​ង​បាន​លុ​ង

ខេត្តរតនគីរី ៖ កាល​ពី​ថ្ងៃ​ទី២​៣​ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២០​២​១​ មានប្រារព្វពិ​​​ធី​​ស​​​ម្ពោ​ធ​​បើ​​​​ក​​​កា​​រ​​​ដ្ឋា​​ន​​ជួ​​ស​ជុ​លកំណា​ត់​ផ្លូវ​ជា​តិ​លេខ​៧​៨-​៥​ ប្រ​វែ​ង១​៦​៥​០ម៉ែ​ត្រ​ ទ​ទឹ​ង​១៤​ម៉ែត្រ ចា​ប់​ពី​ចំណុ​ច​មុ​ខ​ផ្សា​រទំ​នើ​បស៊ី​ត្រា ​ដល់​ចំ​ណុច​មុ​ខ​សណ្ឋា​គា​រSN បឹ​​ង​កំ​សាន្ត ស្ថិ​ត​នៅស​ង្កា​ត់​បឹ​ង​កន្សែ​ង​ ​ក្នុង​ក្រុ​ង​បា​ន​លុង  ក្រោ​ម​អ​ធិ​ប​តីភា​ព​ ​ឯ​ក​ឧត្ត​ម​ ​ថ​ង ​សា​វុន​ ​អ​ភិ​បាល​នៃ​គ​ណៈ​អភិ​បា​ល​ខេ​ត្ត​រត​ន​គិ​រី។​
​​
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើកឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលឡើងវិញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ លោក សាយ សាមានបន្តថាផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដាស្រុកអូរជុំ , វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។ លោកប្រធានមន្ទីរបានស្នើអោយប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាផ្លូវ ស្ពានជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូន
កសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ
បរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ទាក់ទងនិងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់របួស ពិការជារៀងរាល់ថ្ងៃ ឯកឧត្តម
អភិបាលខេត្តបានសំណូមពរដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននិងត្រូវទទួលការផាកពិន័យ។ ដោយឡែកមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ណែនាំដល់មន្ត្រីក្រោមឱវាទអោយគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផង និងជាគំរូដល់ប្រជាពលរដ្ឋផង។ ហើយបើរកឃើញថាមន្ត្រីរាជការណាដែលមិនគោរពតាមច្បាប់ចរាចរណ៍អាចប្រឈមនឹងមិនអោយឡើងថ្នាក់ឬបុណ្យស័ក្ដិផងដែរ ។

ឆ្លើយតបនិងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានឆ្លងរាតត្បាត ជំងឺកូវីដ-១៩
ក្នុងសហគមន៍ ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បន្តការថែរក្សាការពារ
ខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញពីព្រោះថាទីក្រុងភ្នំពេញកំពុងមានការផ្ទុះជំងឺកូវីដ
-១៩ក្នុងសហគមន៍ និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវ វិធានការ៣កុំ ៣ការពារ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com