ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

រ​​ដ្ឋ​​ម​ន្ត្រី​​ក្រ​​​សួ​ង​ក​​សិ​​​ក​​​ម្ម​ ៖ ក​ម្ពុជា​នឹ​ង​មាន ​បន្លែ​សុ​វត្ថិ​ភា​ពគ្រ​ប់​គ្រាន់​ ស​ម្រា​ប់​ការ​ផ្គត់​ផ្គ​ង់​ ​ទីផ្សា​​​រក្នុ​ង​ស្រុក ​និង​នាំ​ចេញ​

រ​​ដ្ឋ​​ម​ន្ត្រី​​ក្រ​​​សួ​ង​ក​​សិ​​​ក​​​ម្ម​ ៖ ក​ម្ពុជា​នឹ​ង​មាន ​បន្លែ​សុ​វត្ថិ​ភា​ពគ្រ​ប់​គ្រាន់​ ស​ម្រា​ប់​ការ​ផ្គត់​ផ្គ​ង់​ ​ទីផ្សា​​​រក្នុ​ង​ស្រុក ​និង​នាំ​ចេញ​

រា​ជ​ធានី​ភ្នំ​ពេញ​ ​៖ ​លោ​ក ​វេ​ង​ សា​ខុ​ន​ រ​​ដ្ឋ​​ម​ន្ត្រី​​ក្រ​​​សួ​ង​ក​​សិ​​​ក​​​ម្ម​ ​​រុ​ក្ខា​​ប្រ​មា​​ញ់​​​ ​​និ​ង​​នេ​​​សា​ទ​​ ​​បា​នថ្លែ​ង​តាម​រ​យៈសា​រ​ ​លើប​ណ្តា​ញ​ហ្វេ​​ស​​ប៊ុ​ក​​​ថា​​ ​​​ដោយ​​​មា​​ន​កា​​រ​​​គាំ​​ទ្រទា​​​ន់​​ពេ​ល​​ឆ្លើ​​​យ​​ត​ប​​​ទៅ​​តា​​​មសេ​​​ច​​ក្តី​ត្រូ​​វ​​កា​​​រចាំ​​​បា​​ច់​នេះ​​ ​ក្រសួ​ង​ក​សិក​ម្ម​ រុ​ក្ខា​ប្រ​មាញ់​ ​និង​នេ​សា​ទ ​ដែ​លមា​ន​អគ្គ​នា​យ​កដ្ឋា​ន​ក​សិក​ម្ម​ជាសេ​នា​ធិកា​រ​ ដោ​យ​ទ​ទួល​បា​នកា​រ​គាំ​ទ្រទា​ន់​ពេ​លវេ​លា​ ​ពីរា​ជ​រ​ដ្ឋាភិ​បា​លតា​ម​រយ​:​ក្រសួ​ង​សេ​ដ្ឋកិ​ច្ច​ និ​ង​ហិរ​ញ្ញ​វ​ត្ថុ ​និ​ងដៃ​គូ​អ​ភិវ​ឌ្ឍ​ន៍​ ជា​ពិ​សេ​ស​មូនិ​ធិ​អន្ត​រ​ជា​តិស​ម្រា​ប់កា​រ​អ​ភិវ​ឌ្ឍ​ន៍ ​វិ​ស័​យក​សិ​កម្ម​ ​បាន​និ​ងកំ​ពុ​ង​ជំរុ​ញ​ គាំ​ទ្រ​ និ​ង​លើក​ទឹ​ក​ចិត្ត​ឲ្យ​វិ​ស័យ​ឯ​ក​ជន​ ​រួម​ជា​មួ​យដៃ​គូ​អ​ភិ​វឌ្ឍ​ន៍​ជា​ច្រើន​ដូ​ច​ជាគ​ម្រោ​ង​ ​កម្ម​វិ​ធី​ A​S​P​IR​E​,​ C​A​S​DP​,​ L​E​A​P,​ ​និ​ង ​C​HA​I​N ​អ​នុ​វត្ត​គ​ម្រោ​ងផ​លិ​តក​ម្ម​ប​ន្លែសុ​វ​ត្ថិ​ភាព​ជា​មួ​យក​សិ​ក​រ ​និ​ង​ដៃគូ​រ​នា​នា ​នៅ​ទូទាំ​ង​ប្រ​ទេស​ ​ហើយ​តា​មរ​យ​:កិ​ច្ច​សហ​កា​រ​ដ៏ល្អ​នេះ​ ក្រ​សួ​ងស​ង្ឃឹ​ម​ និ​ង​ជឿជា​ក់​យ៉ាង​មុ​តមាំ​ថា អ​នា​គត​ដ៏​ខ្លី​ ក​ម្ពុ​ជា​នឹង​មា​នប​ន្លែ​សុ​វត្ថិ​ភា​ព​គ្រប់​គ្រា​ន់ស​ម្រា​ប់ផ្គ​ត់​ផ្គ​ង់ឲ្យ​ទី​ផ្សាក្នុ​ង​ស្រុ​ក ​និ​ង​ធ្វើកា​រ​នាំ​ចេញ​។​

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា « ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងរយៈ ពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងកំណើនថេរជាង ៧{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} លើកលែង តែក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវិដ ១៩ ស្របពេលដែលកំណើនប្រជាជនចេះតែ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការ វិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។

ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជា ពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើន ការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពល ផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។ ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលាពី រាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅ ទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមាន បន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។ ជាងនេះទៅទៀត ក្រសួងក៏បានគិតគូយក ចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរអំពីលទ្ធភាពពង្រីកនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្រ្ត និងសក្តានុពលក្នុង ការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ។

ក្នុងឆន្ទ:ចូលរួមលើកកម្ពស់គុណភាពផលិត ប្រសិទ្ធភាពសេដ្ឋកិច្ច ផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ធ្វើការបណ្តុះបណ្តាល ស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ (GAP) គោលការណ៍បច្ចេកទេសសរីរាង្គ បចេ្ចកទេសដាំដុះបន្លែទំនើបតាម គោលការណ៍ GAP និងសរីរាង្គ លក្ខណៈទូទៅនៃការគ្រប់គ្រងចម្ការ ការគ្រប់គ្រងធាតុចូលកសិកម្ម ការទប់ស្កាត់ការ ចម្លងពីកត្តាចង្រៃ និងវិធីសាស្ត្រកំចាត់កត្តាចង្រៃតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ (GAP) និងសរីរាង្គ (CAM-ORGANIC)។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (១១/០១/២០២១) បានឲ្យដឹងថានៅ ឆ្នាំ២០១៩ ផ្ទៃដីផលិតកម្ម ដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧ ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១ ០៩៩តោន ហើយតាម ការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែ ក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង ៦៨{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} ក្នុងនេះ នៅរដូវប្រាំង ៦៩{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} និងរដូវរំហើយ ៧៥{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1}។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com