ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

តុលាកា​រ​ខេ​ត្តកំ​ព​ត ​ ​សួរ​ច​ម្លើ​យ ​ជន​ជា​ប់​ចោទ ពី​ប​ទ​ឆ​បោក ប្រា​ក់​ជិ​ត​មួ​យ​សែ​ន​ដុល្លា​រ​ ​ ​ក្នុង​ករ​ណី​សាង​ស​ង់​ផ្ទះ​

តុលាកា​រ​ខេ​ត្តកំ​ព​ត ​ ​សួរ​ច​ម្លើ​យ ​ជន​ជា​ប់​ចោទ ពី​ប​ទ​ឆ​បោក ប្រា​ក់​ជិ​ត​មួ​យ​សែ​ន​ដុល្លា​រ​ ​ ​ក្នុង​ករ​ណី​សាង​ស​ង់​ផ្ទះ​

ខេត្តកែ​ប ​៖ ​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី១​១​ ​ខែ​ម​ករា​ ​ឆ្នាំ​២​០២​​១ ​ ​ចៅ​ក្រ​ម​សាលា​ដំ​បូ​ង​ខេ​ត្ត​កំ​ព​ត ​ ​នឹ​ង​សា​ក​សួ​រជ​ន​ជា​ប់​ចោ​ទ​ពី​ប​ទឆ​បោ​ក​ប្រា​ក់​ជិ​ត​មួ​យសែ​ន​ដុ​ល្លា​រ​ ពី​ម្ចា​ស់​សំ​ណ​ង់​ម្នា​ក់ ​ ​ ​រ​ស់​នៅ​ក្នុង​ក្រុ​ង​កែ​ប​  ​ ​ខេ​ត្ត​កែ​ប​។

ជនជាប់ចោទឈ្មោះ  ម៉ន  សុខមាន អាយុ៤០ឆ្នាំ  មានទីលំនៅភូមិកណ្តាល  ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត  ត្រូវបានលោក  ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ចោទប្រកាន់ពីបទឆបោក  ហើយបានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ  ដើម្បីចាត់ការបន្ត។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០  របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា អាយុ៣០ឆ្នាំ ពិតជាបទល្មើសឆបោក  និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា  បទល្មើសនេះ ពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប  ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨  តាមមាត្រា៣៧៧ និងមាត្រា៣៧៨  នៃក្រមព្រហ្មទណ្ឌ   ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ  ម៉ន  សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។

លោក ឯក ឆេងហួត  បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក  [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ  ម៉ន  សុខមាន [និង]  ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន  ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។

ក្រឡាបញ្ជីប្រចាំសាលាដំបូងខេត្តកំពត    បានឲ្យដឹងថា  ប្រធានសាលាដំបូងខេត្តកំពត លោក  ឡុង   កេសភីរម្យ គ្រោងសួរចម្លើយ  ឈ្មោះ  ម៉ន  សុខមាន  នាព្រឹកថ្ងៃទី១១  ខែមករា ឆ្នាំ២០២១ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល  លក្ខិណា  ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់។

យោងតាមឯកសារ បានឲ្យដឹងថា  អ្នកស្រី ប៉ុល  លក្ខណា  ដែលមានទីលំនៅភូមិថ្មី  សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត  កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០   ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ  ម៉ន សុខមាន ពីបទឆបោក  និងទាមទារប្រាក់ចំនួន៩៧៩៥៩ដុល្លារ  ដែលខ្លួនបានយកពីម្ចាស់សំណង់  ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ត្រឹមត្រូវ។

តាមសម្ដី រៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង   បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ម សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន  ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ   ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ម សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com