ខេត្តកោះកុង : នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានប្រារព្វពិធីសម្ពោធផ្លូវបេតុងអាមេប្រវែង៥៥៧ម៉ែត្រ ទទឹង៥ម៉ែត្រ និងចែកពូជកូនមាន់ចំនួន៥៥០កូនមាន់ ជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ស្ថិតនៅក្នុងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមអមដំណើរពីក្រុមការងារថ្នាក់ខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកមេឃុំ កងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេភូមិ និងប្រជាពលរដ្ឋចំនួន ២៥០ នាក់ (ស្រី១៣០នាក់)៕