ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

សម្ដេច​តេ​ជោ ​ហ៊ុ​ន ​សែន ​បាន​ផ្ញើសា​រជូ​ន​ដល់​ ​វេទិ​កា​និព​ន្ធនា​យ​ក ​សារ​ព័​ត៌​មាន​ក​ម្ពុជា​ ​ អំ​ពា​វនា​វឱ្យ ស្ថា​ប័​នព័​ត៌​មា​នទាំ​ង​អ​ស់ ​ប្រ​កា​ន់ខ្ជា​ប់ វិ​ជ្ជាជី​វៈ​ និង​ចូ​លរួ​ម ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ នឹ​ងជំ​ងឺ​កូវី​ដ​១​៩

សម្ដេច​តេ​ជោ ​ហ៊ុ​ន ​សែន ​បាន​ផ្ញើសា​រជូ​ន​ដល់​ ​វេទិ​កា​និព​ន្ធនា​យ​ក ​សារ​ព័​ត៌​មាន​ក​ម្ពុជា​ ​ អំ​ពា​វនា​វឱ្យ ស្ថា​ប័​នព័​ត៌​មា​នទាំ​ង​អ​ស់ ​ប្រ​កា​ន់ខ្ជា​ប់ វិ​ជ្ជាជី​វៈ​ និង​ចូ​លរួ​ម ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ នឹ​ងជំ​ងឺ​កូវី​ដ​១​៩

រាជ​ធា​នី​ភ្នំពេ​ញ​ ៖​ ​ ស​ម្ដេ​ច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយ​ក​រ​ដ្ឋម​ន្ត្រី​នៃក​ម្ពុជា បា​ន​ផ្ញើ​សារ​មួ​យ​ជូន​ដ​ល់ ​វេ​ទិកា​និ​ព​ន្ធនា​យ​កសា​រ​ព័​ត៌​មាន​ក​ម្ពុ​ជា ​ស្ដី​ពី ​«តួ​នា​ទី​សារ​ព័​ត៌មា​ន​ក្នុ​ងប​រិ​បទ​ ​ជំ​ងឺរា​ត​ត្បា​តស​ក​ល​ និ​ង​ព័​ត៌មា​ន​ក្លែ​ងក្លា​យ​»​ ដែ​ល​គ្រោ​ងនឹ​ង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​១៩​ ​ខែធ្នូ​ ​ឆ្នាំ​២០​២០ ស្អែ​ក​នេះ​។
​ស​ម្ដេច​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ បា​ន​អំពា​វ​នាវ​ឱ្យ​ថ្នាក់​ដឹ​ក​នាំស្ថា​ប័​ន​ព័ត៌​មា​ន​ និ​ង​អ្ន​ក​សា​រព័​ត៌​មា​នទាំ​ង​អ​ស់ឱ្យ​ប្រ​កាន់​ខ្ជា​ប់វិ​ជ្ជា​ជីវៈ​ ​គោ​រព​ច្បា​ប់​ គោ​រ​ពគោ​ល​ការ​ណ៍​ កុំ​បំ​ពា​នសិ​ទ្ធិ​អ្នក​ដទៃ កុំបំ​ភ្លៃ​កា​រពិ​ត​ ​និង​ចូ​ល​រួ​មប្រ​យុទ្ធ​ប្រ​ឆាំង​នឹ​ង​ជំងឺ​កូ​វីដ​១​៩។​

សម្ដេចតេជោ ហ៊ុន សែន បានគួរបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវី១៩ ដ៏គួរឲ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន ដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយអូសទាញប្រទេសជាតិ ឲ្យធ្លាក់ទៅក្នុងសង្គ្រាម ដើម្បីបម្រើមហិច្ឆិតាលោភលន់របស់ពួកគេ។

សម្តេចបានបន្តថា ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនោះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបន្តស្នើឲ្យ ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយនូវព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា ដើម្បីបំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលបានអនុវត្តន៍វិជ្ជាជីវៈត្រឹមត្រូវ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com