ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងបានឆាបឆេះទាំងព្រឹក បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ
នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 87 88 ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង 9 និង 15 នាទីព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2020 ។ តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថាម្ចាស់រថយន្តខាងលើមានឈ្មោះ ស៊ីន សាលីន អាយុ 31 ឆ្នាំ មានទីលំនៅភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ប្រភពដដែលបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់រថយន្តខាងលើបានបើករថយន្ត toyota Matrx ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.68.49ក្នុងដំណើរ ទិសដៅពីជើងទៅត្បូង ក្នុងដំណើរពីខេត្តកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាប
ឆេះចេញពីក្នុងម៉ាស៊ីន យ៉ាងសន្ធោរ សន្ធៅ ធ្វើអោយម្ចាស់រថយន្ត ភ័យស្លន់ស្លោ ហើយអែបរថយន្តមកខាងស្ដាំដៃរួចបើកទ្វារចេញមកក្រៅ ។
ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋបានជួយអន្តរាគមន៍ដោយដងទឹកពន្លត់ ហើយបន្ទាប់មករថយន្តពន្លត់អគ្គីភ័យចំនួន3គ្រឿង របស់ស្នងការនគរបាលខេត្ត បានចេញមកជួយបាញ់ពន្លត់ប្រើរយៈពេលប្រមាណជាង 10នាទី ទើបគ្រប់គ្រងសភាពការណ៍បានរថយន្តខាងលើបានឆេះខ្ទេចផ្នែកខាងមុខអស់នៅសល់ផ្នែកខាងក្រោយ ។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា រថយន្តខាងលើគឺឆេះបណ្ដាលមកពីលិចប្រេងសាំងឆ្លងចរន្តភ្លើងក្នុងម៉ាស៊ីន។
ក្រោយពេលកើតហេតុរួចម្ចាស់ រថយន្ត ក៏បានអូសរថយន្តទៅយានដ្ឋានដើម្បីជួសជុលដោយខ្លួនឯងផងដែរ ៕