ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

សម្តេច ​ស​ ខេ​ង​ អ​ញ្ជើ​ញ​ចូល​រួម កិ​ច្ច​ប្រ​ជុំ ស្តី​ពី​កា​រព​ង្រឹង ​ការ​អ​នុ​វត្ត​ ​តួ​នាទី​ភា​រ​កិច្ច រ​ប​ស់​រដ្ឋ​បាល ខេ​ត្ត​ម​ណ្ឌ​លគិ​រី

សម្តេច ​ស​ ខេ​ង​ អ​ញ្ជើ​ញ​ចូល​រួម កិ​ច្ច​ប្រ​ជុំ ស្តី​ពី​កា​រព​ង្រឹង ​ការ​អ​នុ​វត្ត​ ​តួ​នាទី​ភា​រ​កិច្ច រ​ប​ស់​រដ្ឋ​បាល ខេ​ត្ត​ម​ណ្ឌ​លគិ​រី

ខេត្តម​ណ្ឌ​លគិ​រី​ ៖​ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការ អនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោករដ្ឋមន្រ្តីក្រសួង បរិស្ថាន, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក, អភិបាលខេត្តនានា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម គណៈអធិ បតី ព្រមទាំងអង្គពិធីអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ សភាពការណ៍សន្តិសុខ តាមបណ្ដោយព្រំដែន ការងារគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ និងសកម្មភាពនានាដែលខេត្តសម្រេចបាននាពេលកន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កិច្ចបប្រជុំស្ដីពីការពង្រឹង ការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរីនាថ្ងៃនេះ រៀបចំឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង៤ផ្សេងទៀត រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងយុត្តិធម៌។

សម្ដេចបានសង្កត់ធ្ងន់ថាដោយសារមានការជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេច បានអនុញ្ញាតឱ្យអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធផ្សេងទៀត ដូចជាខេត្តរតនគិរី, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ ព្រមទាំងបណ្ដាប្រធានមន្ទីរពាក់ព័ន្ធនៃខេត្តទាំងនោះផងដែរ ក្នុងន័យរួមគ្នាដើម្បីពង្រឹងតួនាទី និងភារកិច្ចរដ្ឋបាល ខេត្តក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន។

សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលគ្រប់ថ្នាក់នៃខេត្ត មណ្ឌលគិរី និងបណ្ដាខេត្តនានាដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និងបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការន្ទ្រានកាន់កាប់ ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។

សម្ដេចបានបន្តថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនេះក៏ ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានា ហើយដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួន ទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ។

ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាមន្រ្តីទាំង នោះ មានពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។ សម្ដេចបានមានប្រសាសន៍ថាមន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះ ក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ។

សម្ដេចបានគូសបញ្ជាក់ថាអ្វីដែលក្រុមការងារបានសម្រេចពាក់ព័ន្ធនឹងចំណាត់ការលើមន្រ្តីប្រព្រឹត្តខុសនោះ គឺជាការអនុ វត្តតាមភារកិច្ចក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើ ផលប្រយោជន៍ បុគ្គលណាមួយនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា«ជាការធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍យើងទាំង អស់គ្នា និងដើម្បីកូនចៅយើងទៅថ្ងៃអនាគត….» ។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថាឆ្លងតាមការសិក្សាស្រាវជ្រាវលើករណីនេះ មានការពាក់ព័ន្ធនឹងការនុវត្តតួនាទី និងភារ កិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ, កិច្ចសហការក្នុងការអនុវត្តច្បាប់ និងតាមដានត្រួតពិនិត្យពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅផ្ទៃក្នុងនៃរដ្ឋបាលថ្នាក់ក្រោម ជាតិនីមួយៗ ព្រមទាំងភាពស្អាតស្អំ និងមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ភ្នាក់ងារកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួន។

ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមបានផ្ដល់គោលការណ៍ ណែនាំសំខាន់ ៗមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំ ផែនការប្រើប្រាស់ដីធ្លីស្របតាមការរីកចំរើនរបស់ជាតិ, ការពង្រឹងមន្រ្តី និងអាជ្ញាធមានសមត្ថកិច្ច, ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី, ការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាដើមភាគតិច។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ការណែនាំបន្ថែមទៀតដែរ អំពីការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព, ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ, ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយន្តការច្រកចេញចូលតែមួយ, ការខិតខំប្រមូលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសការបហរមូល និងឆ្លើយតបតាមរយៈបណ្ដាញសង្គម ដោយមានយន្តការដោះស្រាយជាក់លាក់ និងការបន្តប្រយុទ្ធប្រប្រឆាំងនឹងជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com