ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែរតាមមាត់ទន្លេប្រវែង៥០ទៅ៦០ម៉ែត្រដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកត្រូវបានរងផលប៉ះពាល់គ្រាដែលទឹកជំនន់បណ្តាលធ្វើអោយប្រេះតាមកន្កែងៗនិងត្រូវបានអាជ្ញាធរស្រុកឃុំផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន៍ ដើម្បីរងចាំការស្ថាបនាឡើងវិញ ខ្លាចជួបគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។
ផ្លូវមួយខ្សែនេះដែលមានប្រវែងពី 50 ទៅ 60 ម៉ែត្រនេះនៅតាមបណ្ដោយមាត់ទន្លេនៃភូមិកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយកន្លងមកត្រូវបានអាជ្ញាធរឃុំកំពង់ត្រឡាចធ្វើការស្ថាបនានៅក្នុងឆ្នាំ 2018 ដោយមានការចូលរួមពីសហគមន៍និងបងប្អូនប្រជាពលរដ្ឋធ្វើការស្ថាបនាផ្លូវមួយនេះ សម្រាប់ធ្វើការចរាចរទៅមកបានស្រួលនិងឆាប់រហ័ស ហើយផ្លូវមួយនេះបានតទៅស្រុកពញាឮខេត្តកណ្ដាលតាមបណ្ដោយមាត់ទន្លេគ្រាដែលផ្លូវមួយនេះពីដើមមានការលំបាកយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋដែលនៅតាមបណ្ដោយផ្លូវខាងលើនេះបានប្រាប់ឲ្យដឹងថា ផ្លូវមួយនេះពីដើមពិបាកធ្វើដំណើរណាស់ដោយមានការចលនាពីអាជ្ញាធរឃុំកំពង់ឡាចសហគមន៍ប្រជាពលរដ្ឋបានរួមគ្នាចាក់ដីបំពេញដោយបានធ្វើដំណើរទៅមកបានស្រួលរហូតមក ។
តែមកដល់ពេលនេះផ្លូវមួយកំណាត់នេះបានរងការប្រេះដោយសារតែទឹកជំនន់ត្រូវបានអាជ្ញាធរខេត្តស្រុកឃុំផ្អាក់ការធ្វើដំណើរចរាចទៅមកបណ្ដោះអាសន្នរង់ចាំការជួសជុលជាថ្មីទើបឲ្យដំណើរការឡើងវិញផងដែរដោយខ្លាចកើតមាន គ្រោះថ្នាក់ជាយថាហេតុផងដែរ។
អភិបាលរងស្រុកកំពង់ត្រឡាចលោក អាំ សុគន្ធ បានអោយដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង 1:17 នាទីថ្ងៃទី 23 វិច្ឆិកា 2020 ថាផ្លូវមួយកំណាត់នេះពិតជាត្រូវបានរងការប្រេះដែលជាក្តីបារម្ភរបស់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ ។
អភិបាលរងស្រុកកំពង់ត្រឡាចបានឲ្យដឹងទៀតថា មួយរយៈពេលកន្លងមកនេះមានការស្ថាបនាផ្លូវជាតិលេខ 5 ដែលពិបាកក្នុងការធ្វើដំណើរទៅមកទើបគេនាំគ្នាបើករថយន្តបើកវៀងមកតាមផ្លូវនេះវិញដោយឆ្លងទៅស្រុកពញាឮខេត្តកណ្ដាលដែលធ្វើអោយចំណេញពេលវេលាក្នុងការធ្វើដំណើរផងដែរ ។
ហើយអ្វីដែលធ្វើឲ្យផ្លូវមួយនេះរងការប្រេះដែលការស្ថាបនានៅពេលនោះដោយគ្រាន់តែធ្វើយ៉ាងណាឱ្យបានធ្វើដំណើរទៅមកធម្មតាតែប៉ុណ្ណោះដោយសារការធ្វើដំណើរឆ្លងកាត់ទៅមករថយន្តគ្រប់ប្រភេទទើបផ្លូវមួយរងការខូចខាតដែលប្រញាប់ឲ្យអាជ្ញាធរធ្វើការបិទការធ្វើដំណើរបណ្ដោះអាសន្នព្រោះតែខ្លាចមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។
អភិបាលរងស្រុកកំពង់ត្រឡាចលោក អាំ សុគន្ធ បានបញ្ជាក់ឲ្យដឹងទៀតថា នៅល្ងាចនេះខាងអាជ្ញាធស្រុក ឃុំនឹងជួបពិភាក្សាគ្នាជាមួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងថាតើត្រូវផ្អាកធ្វើការជួសជុលកែលម្អឡើងវិញឬត្រូវបើកឲ្យដំណើរការចរាចរទៅមកហើយជាលទ្ធផលយ៉ាងណានោះយើងរង់ចាំជួបពិភាក្សាគ្នាសិន ៕