រាជធានីភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបានបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យមនុស្ស៤នាក់គាបក្នុងរថយន្តរងរបួសធ្ងន់ស្រាលត្រូវបាន បញ្ជូនទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៦ ក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកអ្នកដំណើរ វី អាយ ភី របស់ក្រុមហ៊ុនកាពីតូល មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសពីកើតមកលិច ខណះមកដល់ ចំណុចកើតហេតុក៏មានរថយន្តស្ទូចមួយគ្រឿង អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របគ្នា បម្រុងនឹងបត់ចូលបុរី ក៏ជ្រុល ទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យផ្ទប់គាបជាប់មនុស្ស ប្រុស ស្រី ៤ នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងរថយន្ត ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយ គាស់យកចេញទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
បន្ទាប់ពីកើតសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏ ចុះមកវា់ស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕