ខេត្តព្រះសីហនុ ៖ តាមប្រភព ពីព័ត៌មានអ្នករត់ការឯកសារ ដឹកទំនិញនិងម្ចាស់ទំនិញដឹកនាំចូលតាមកំពង់ផែស្វយ័ត បានខ្សឹបប្រាប់ថាតាំងពីលោក យ៉ឹក យូ ធ្វើជាមេសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ រហូតមកដល់បានឡើងជាមេ គយនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុអំពើពុករលួយកាន់ តែមានកើតឡើងជាមុនទៅ ទៀត តាមជាលក្ខណៈស្រប ច្បាប់ខ្លះអត់ស្របច្បាប់ខ្លះ មានលក្ខណៈជាប្រព័ន្ធក្នុងឯក សារកុងតឺន័រមួយច្បាប់តម្រូវ អោយបង់លុយក្រោមតុ ២០ ដុល្លារ ទៅ ៤០ដុល្លារ និង រហូតអាចដល់ ៥០ដុល្លារ ឯ ណោះ ។
អ្នករត់ការណ៍ឯកសារ កុងតឺន័របន្តថាក្នុង១ថ្ងៃៗមាន អ្នករត់ការប្រហែល ៥០ ទៅ ៦០នាក់ បើគិតជាឯកសារ មាន រហូតទៅដល់រាប់រយ ឯកសារគិតជាលុយពុករលួយ ក្រៅប្រព័ន្ធឬលុយក្រោមតុ មានរហូតដល់រាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ។
លោក យ៉ឹក យូ បានចាត់ ចែងឱ្យមន្ត្រីគយក្រោមឱវាទ រកចំណូលទៅតាមជំនាញ បច្ចេកទេសរៀងៗខ្លួន ដែល មេគយចាត់ចែងឱ្យរួចជាស្រេច ដែលភាសាសាមញ្ញោគហៅថា ការរកលុយ ឬលាភសក្ការៈ ដោយខ្លួនដើម្បីបែងចែកទៅ ឱ្យលាភទាំងនោះ ដល់មេជា រឿងធម្មតាសម្រាប់មន្ត្រីគយ សំខាន់មេឱ្យយើងរកផល ប្រយោជន៍បានគឺអង្គុយកៅអី បានយូរនេះជារឿងមន្ត្រីពុក រលួយតាមលក្ខណៈជាប្រព័ន្ធ របស់គយនិងរដ្ឋាករកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ។
តាមការបង្កើតការិយាល័យអនាធិបតេយ្យជាលក្ខណៈ ជ្រកក្រោមជំនាញរកប្រាក់ ចំណូលក្រៅផ្លូវការណ៍ជាយូរ មកហើយ ដើម្បីប្រមូលប្រាក់ ពីឯកសារប្រតិវេទន៍លើសេវា ទំនិញវិនិយោគនាំចូលពីក្រៅ ប្រទេសដែលពន្ធអាករជា បន្ទប់របស់រដ្ឋ ។
ប្រភពដដែលបានបន្តថា តាំងពីលោក យ៉ឹក យូ ឡើង មកកាន់តំណែងជាមេគយ និងរដ្ឋាករស្វយ័តក្រុងព្រះសីហនុ លេចចេញអំពើពុក រលួយជាហូរហែរពួកមេឈ្មួញ តូច-ធំ និងអ្នករត់ឯកសារមិន សប្បាយចិត្តទាល់តែសោះ ! បើសិនអ្នករត់ការណ៍មិនតម្រូវ ការទៅតាមមន្ត្រីគយចង្អុល បង្ហាញទេនោះឯកសារមួយ ចំនួនមុខជាពិបាកជាមិនខាន ឡើយ ។
អ្នករត់ឯកសារនោះ បាន បន្តថាសព្វថ្ងៃទំនិញកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃចំនួន ឯកសារចុះប្រតិវេទន៍គយក៏ មានការកើនឡើងក្នុងមួយថ្ងៃ ឯកសាររត់ការណ៍មានរហូត ដល់ ៥០០ ទៅ ៧០០ ឯក សារ ដែលត្រូវចុះបញ្ជីរត់ការ ក្នុងឯកសាររត់ការចេញចូល ត្រូវចំណាយលុយក្រៅផ្លូវការ មានចាប់ពី ៨០ដុល្លារ រហូត ១០០ដុល្លារដែលនេះមិនទាន់ គិតពីការកោសរូសចាប់កំហុសផ្សេងៗមួយចំនួនទៀតផង ។
ម្យ៉ាងវិញទៀត ការបង់ លុយមានច្រើនដំណាក់កាល ពីផ្នែកគណនេយ្យកន្លែងបោះ ត្រានិងកន្លែងត្រួតពិនិត្យទំនិញ ឯកសារគឺកន្លែងសំខាន់ កន្លែងចំណុចអ្នកអនុញ្ញាតឱ្យ រថយន្តដឹកទំនិញចេញចូល ទាល់តែមានឯកសារ(បង់ លុយគ្រប់ចំនួនឬមានបញ្ជាពី ខាងក្នុងមក)ពីលោកប្រធាន យ៉ឹក យូ ទើបមានការអនុញ្ញាត ឱ្យរថយន្តចេញ-ចូលបានយក ទំនិញចូល-ចេញបានក្នុង កំពង់ផែ ។
សារព័ត៌មានថ្ងៃស្អែក សុំ បំភ្លឺករណីមានអំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធក្នុងការ បង់ពន្ធសេវាក្រៅផ្លូវបង់ពន្ធ ប្រតិវេទន៍ជូនរដ្ឋ ប៉ុន្តែមាន ការបង់លុយក្រោមជាច្រើន ប៉ុន្តែទូរស័ព្ទចូលហើយតែគ្មាន អ្នកលើក គិតត្រូវថ្ងៃអង្គារ ទី ២៣ ខែមករា ឆ្នាំ២០១៨ ។
សារព័ត៌មានយើងទូរស័ព្ទ ចូលលោក យ៉ឹកិ យូ ៣ដងដែរ ប៉ុន្តែលោកមិនបានលើកទូរស័ព្ទដើម្បីសុំការបំភ្លឺពីក្រុមអ្នក សារព័ត៌មានយើងឡើយ ៕
ដោយ ៖ ថ្ងៃស្អែក