ខេត្តសៀមរាប ៖ ក្តៅៗ គឺទីបំផុត សមត្ថកិច្ចឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ នេះជា«ឈាមស្រែក ស្បែកហៅ» សាងបាប ត្រូវទទួលទោសភ្លាមៗ សមនឹងការប្រព្រឹត្តរបស់ជនសង្ស័យជាឃាតក។
សមត្ថកិច្ចខេត្តសៀមរាប បានបង្ហើបប្រាប់ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបាន ឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់ នៅស្រុកក្រឡាញ់បានហើយ ។
ជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តបាត់ដំបង និង កំពុងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ។
ហេតុការណ៍បាញ់ប្រហារប្រពន្ធ កើតឡើងកាលពីវេលាម៉ោង២៖៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
តាមការរៀបរាប់ របស់នារីរងគ្រោះ ដែលមានអាយុ២៧ឆ្នាំ បានអោយដឹងថា នៅវេលាកើតហេតុ រូបនាងត្រូវបានប្តី ពុំទាន់បានរៀបការ បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ក្នុងសាច់ តែសំណាងល្អ នាងមិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកអោយគេជួយ ។
ស្របពេលនោះ កម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ បានជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជនរងគ្រោះ បានបន្តទៀតថា ជនបង្កដែលជាប្ដីអត់ខាន់ស្លា ឈ្មោះ ចាន់ ផល ហៅចាន់ ពៅ ឬ គុជ ផល្លី អាយុ៥៧ឆ្នាំ ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានទៅសួរសុខទុក្ខនារីរងគ្រោះដល់មន្ទីរពេទ្យផ្ទាល់ផងដែរ ៕
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលា ម៉ោង ២.៥០ នាទី ថ្ងៃទី ២២ តុលា ២០២០ មានករណីផ្ទុះអាវុធ នៅចំណុចមុខសាលាបឋមសិក្សា សាមគ្គី ( ផ្លូវជាតិ លេខ ៦) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជន បង្ក ឈ្មោះ ចាន់ ផល ហៅ ពៅ ភេទ ប្រុស អាយុ ប្រហែល ៥០ ឆ្នាំ ទីលំនៅ ភូមិ ស្វាយ ធំ ខេត្ត សៀមរាប ជិះ រថយន្ត ពណ៌ ខ្មៅ មិន ស្គាល់ ម៉ាក ស្លាក លេខ ៨៧៨៧ អាវុធ ម៉ាក K៥៤ លេខ ៣៧៦៣ ។ ក្នុង ហេតុការណ៍ បាញ់ នោះ បណ្តាល ឲ្យ ជនរងគ្រោះ ឈ្មោះ សំអុល សុខ ដា នី ភេទ ស្រី អាយុ ២៧ ឆ្នាំ ទីលំនៅ ភូមិ សាមគ្គី សង្កាត់ ឫស្សីកែវ ភ្នំពេញ រង របួស ធ្ងន់ ចំ ដើម ទ្រូង ខាងឆ្វេង ១ គ្រាប់ ( បៀម គ្រាប់ )។ ក្រោយ មានការ ផ្ទុះអាវុធ ជន បង្ក បាន ឡើង រថយន្ត គេច ខ្លួនបាត់ ចំណែក ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច ដឹក បញ្ជូន មក សង្គ្រោះ នៅ មន្ទីរពេទ្យបង្អែក ខេត្ត សៀមរាប ។
សមត្ថកិច្ច កំពុង ដុតដៃដុតជើង ស្រាវជ្រាវ រក ជន បង្ក ដើម្បី ចាត់ការ តាម ផ្លូវ ច្បាប់ ។ ប្រភព បាន ឲ្យ ដឹងថា ក្នុងករណីនេះ ជន បង្ក គឺជា ប្តី មិនទាន់ ការ ហើយ អាច ដោយសារ ទំនាស់ ពាក្យ សម្តី ( ប្រច័ណ្ឌ )៕