ភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌ ពោធិ៍សែនជ័យចុះបង្ក្រាបអ្នក ញៀនល្បែងជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅភូមិ ចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ក្នុងយុទ្ធ នាការកម្លាំងនគរបាលខណ្ឌ ពោធិ៍សែន បង្ក្រាបសង្វៀន ជល់មាន់និងអាប៉ោងខាងលើ នោះកម្លាំងនគរបាលបានបាញ់ រះប្រហែលចំនួន ១០គ្រាប់ ហើយក្នុងការបាញ់រះនោះដែរ បណ្តាលឱ្យកម្មកររោងចក្រ ម្នាក់កំពុងឈរនៅលើផ្ទះជួល ក្បែរកន្លែងកើតហេតុបាញ់រះ ត្រូវចំបំពង់កស្លាប់ ។
បុរសដែលរងគ្រោះស្លាប់ មានឈ្មោះ សៀក សារ៉ន អាយុ៣៣ឆ្នាំ មានស្រុកកំណើត បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ គ្រាប់កាំភ្លើងរបស់កម្លាំងនគរ បាលចំនួន ២គ្រាប់ ដែលមួយ គ្រាប់ត្រូវចំបំពង់ក និងមួយ គ្រាប់ទៀត ត្រូវអំបែងគ្រាប់ ចំដៃស្តាំស្លាប់ពេលបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យឯក ជនមួយ ។ សាច់ញាតិ និង ប្រពន្ធជនរងគ្រោះបានឱ្យដឹង ថា ពេលកម្លាំងនគរបាលចុះ បង្ក្រាបសង្វៀនជល់មាន់និង អាប៉ោងខាងលើជនរងគ្រោះ បានស្នាក់នៅនឹងបន្ទប់ជួល ជាន់ទី៣ ក្បែរកន្លែងជល់មាន់ និងអាប៉ោងបើកលេងយូរខែ មកហើយមិនដែលឃើញ អាជ្ញាធរកម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌពោធិ៍សែនជ័យចុះ មកបង្ក្រាប ឡើយ ។
ជនរងគ្រោះដែលបាត់បង់ ជីវិតក្នុងការបង្ក្រាបរបស់ កម្លាំងនគរបាលពោធិ៍សែនជ័យ បានបន្សល់កូនចំនួន ២ នាក់ ប្រុស ១ និងស្រី ១ មាន អាយុ ២ឆ្នាំ ទៅ ៥ឆ្នាំ ។ ស្ត្រី ជាប្រពន្ធជនរងគ្រោះឈ្មោះ ណុប សុផានី អាយុ ២៧ឆ្នាំ បាននិយាយថា ខ្ញុំឮសម្លេង បាញ់ជាច្រើនគ្រាប់ពេលនោះ ក៏ឃើញប្តីត្រូវរបួសក៏សួរថា ត្រូវអី ? ប្តីឆ្លើយថា ត្រូវគ្រាប់ កាំភ្លើងរបស់កម្លាំងនគរបាល បាញ់រះ ប្រហែលចំនួន ១០ គ្រាប់ឯណោះ ។
លោក ខុន រ៉ុម អ្នកជិត ខាងបន្ទប់ជួលបានជួយគ្រា ជនរងគ្រោះទៅសង្គ្រោះនៅ មន្ទីរពេទ្យបានឱ្យដឹងថាលោក បាននគរបាលស្លៀកពាក់ ស៊ីវិលដកកាំភ្លើង ហើយបាន បាញ់រះអស់ប្រហែលចំនួន ១០គ្រាប់ ដើម្បីសម្លុតគំរាម ក្រុមអ្នកញៀនល្បែងស៊ីសង ជល់មាន់និងលេងអាប៉ោង ខុសច្បាប់ ។
លោកបានសង្កេតឃើញ ថា នៅក្បែរផ្ទះរបស់ជនរង គ្រោះ រស់នៅមានការបើក ល្បែងស៊ីសងសង្វៀនជល់មាន់ និងលេងអាប៉ោងជារៀងរាល់ ថ្ងៃរាល់ខែមកហើយ មិនដឹង មានមូលហេតុអ្វីទើបតែថ្ងៃ អាទិត្យ ទី ២១ ខែមករា ឆ្នាំ ២០១៨នេះបានជាកងកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ។
មានក្រុមអ្នកញៀនល្បែង ស៊ីសងជល់មាន់និងអាប៉ោង បានលួចខ្សឹបប្រាប់ថា ដោយ សារតែក្រុមកងកម្លាំងនគរបាលទាំងអស់នោះ មានការ បែកចែកលាភសក្ការៈមិនបាន ស្មើគ្នា ទើបចុងក្រោយមាន ការប្រតិបត្តិការកងកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងតែម្តង ។
សង្វៀនជល់មាន់និងអាប៉ោងមានចំនួនជាច្រើនកន្លែង ទៀត នៅក្នុងខណ្ឌពោធិ៍សែន ជ័យ ដែលអាជ្ញាធរ និងកង កម្លាំងនគរបាលមិនទាន់ទប់ ស្កាត់ចុះបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទបាននៅឡើយ ទេ។ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានទទូចអោយអាជ្ញាធរខណ្ឌ ទទួលខុសត្រូវនៅការបាញ់ បោះបាញ់រះរបស់កម្លាំងនគរ បាលដែលមានលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍ សែនជ័យដែលបានបញ្ជាកម្លាំង នគរបាលរបស់ខ្លួនក្នុងការចុះ បង្ក្រាបសង្វៀនជល់មាន់និង អាប៉ោង ។
បន្ទាប់បើកការពិនិត្យរួច មកសាកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យនៅឯស្រុកកំណើត ក្នុងខេត្តកំពង់ស្ពឺ ។ ក្រុម កម្លាំងនគរជាច្រើនរូបមិនធ្វើ អធិប្បាយលើបញ្ហាជនរង គ្រោះដែលបានបាត់បង់ជីវិត ឡើយ ៕