ខេត្តព្រះវិហារ ៖ តាមប្រភពពត័មានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីរសៀល មានរថយន្ដដឹកឈើលេខពីរមួយគ្រឿងបន្លំដាក់ដំឡូងពីលើបានក្រឡាប់ក្អួតចេញសុទ្ធតែឈើអាលេខ២ នៅផ្លូវជាតិចំណុច ភូមិត្រពាំងសង្កែខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។
រថយន្ដយីឌុបដឹកឈើលេខពីរមួយគ្រឿងបន្លំដាក់ដំឡូងពិលើ ដែលបានក្រឡាប់ក្អួតចេញសុទ្ធតែឈើអាលេខ២នេះ ត្រូវបានសមត្ថកិច្ចនិងមន្ត្រីរដ្ឋបាលព្រៃឈើហាមអ្នកសារពត័មានថតយករូបភាព ដែលបង្កើតជាចម្ងល់ថា មានអាថ៏កំបាំងអ្វីនៅពីក្រោយទើបមន្ត្រីទាំងនោះខំលាក់បាំងខ្លាំងម្លេះ ខណៈដែលពេលថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៏ឲ្យគ្រប់គ្នាជួយថែរក្សាព្រៃឈើនិងជលផល។
តាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ភាគច្រើនរថយម្តធុនធំដឹកដឹកដំឡូងសុទ្ធតែបង្កប់ឈើដែលសមត្ថកិច្ចនិងមេព្រៃត្រូវរ៉ូវជាមួយឈ្មួញទុច្ចរិតទទួលលាភសក្ការៈជាថ្នូរឲ្យពួកឈ្មួញដឹកយ៉ាងរលូន។
គេហទំពរ័យើងពុំអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ តែស្វាគមន៏ទទួលរាល់ការបំភ្លឺជានិច្ច៕