ភ្នំពេញ ៖ នៅវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នា២០១៩ កំលាំងនគរបាលជំនាញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ដែលលោតឆត្រ័ពុំមានច្បាប់អនុញ្ញាតិ ដឹកតាមរថយន្តចំនួន 03គ្រឿង មានបង្គានិងគ្រឿងសមុទ្រមួយចំនួនទៀតគ្មានច្បាប់អនុញ្ញាតិ និងមានសារធាតុគីមី សរុបចំនួន376កេស ប្រមាណ 7.520 គីឡូក្រាម ។
ក្រោយបង្ក្រាប សមត្ថកិច្ចជំនាញបានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន បន្ទាប់មកបានបញ្ជា ឲ្យយកបង្គា ដែលមានចាក់បញ្ចូលសារធាតុគីមី ដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់នាំចូល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក ៕