ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៧ តុលា ២០២០ ជនសង្សយ័ជាមុខសញ្ញាជួញដូរឪរក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤នាក់ (ស្រី០១នាក់) រួមជាមួយនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ។
ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ និង៥ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័ និងកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ០១លើក ដោយបានឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ចំនួន០៤នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
-ទូរសព្ទ័ដៃ០៣គ្រឿង
-រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់មួយចំនួនទៀត៕