អន្តរជាតិ ៖ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបាននិយាយកាលថា ខ្លួនបានស្នើសុំឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស៊ើបអង្កេតលើឃាតកម្មលើអ្នកសារព័ត៌មានចំនួន ១០២ នាក់នៅក្នុងប្រទេសម៉ិកស៊ិក ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ ដែលហៅការសម្លាប់នោះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយអ្នកកាសែត ១៤ នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងរយៈពេលដូចគ្នា ។ វាបានជំរុញឲ្យតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេដែលគ្រប់គ្រងឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុតដើម្បីស៊ើបអង្កេតការសម្លាប់ និងចាប់ជំរិតជាយុទ្ធនាការគោលដៅប្រឆាំងនឹងសារពត៌មាន ។
អគ្គលេខាធិការនៃអ្នកយកព័ត៏មានគ្មានព្រំដែនលោក Christophe Deloire បានប្រាប់សន្និសីទកាសែតមួយថា “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងនេះគឺជាការវាយប្រហារជាទូទៅ និងជាប្រព័ន្ធទៅលើប្រជាជនស៊ីវិល” ។លោកបានចោទប្រកាន់ក្រុមអាជ្ញាធរថាមានភាពស្មុគស្មាញជាក់ស្តែងនៅក្នុងការសម្លាប់នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ២ រូបគឺលោក Felipe Calderon (២០០៦-២០១២) និងលោក Enrique Pena Nieto (២០១២-២០១៨) ។
ក្រុមអ្នកយកព័ត៌មានគ្មានព្រំដែន និងក្រុមសិទ្ធិមនុស្សម៉ិកស៊ិកលោក Propuesta Civica ដែលរួមគ្នាជំរុញឲ្យតុលាការ ICC ចាត់វិធានការបាននិយាយថា ពួកគេនឹងស្នើប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិកលោក Andres Manuel Lopez Obrador ដើម្បីដាក់ពាក្យបណ្តឹងនៅចំពោះមុខតុលាការ ។មានតែរដ្ឋសមាជិករបស់តុលាការ ព្រះរាជអាជ្ញា ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះអាចនាំយកសំណុំរឿងទៅតុលាការ ICC ។
លោក Emmanuel Colombia តំណាងអាមេរិកឡាទីនសម្រាប់អ្នកសារព័ត៌មានគ្មានព្រំដែនបាននិយាយថា មន្ត្រីម៉ិកស៊ិកមានភាពវិជ្ជមានចំពោះគំនិតផ្តួចផ្តើមនេះ ហើយកលោក Lopez Obrador បានបើកចំហគំនិតនេះ ។ក្រុមឃ្លាំមើលបានចាត់ទុកប្រទេសម៉ិកស៊ិកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្លាប់ច្រើនបំផុតនៅក្នុងពិភពលោកសម្រាប់អ្នកកាសែតដែលនៅពីក្រោយប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសស៊ីរីដែលហែកហួរដោយសង្គ្រាម ។
PPM
ការផ្ទុះឃាតកម្មនៃអ្នកកាសែតនៅប្រទេសម៉ិកស៊ិកបានកើតឡើងស្របពេលជាមួយនឹងអំពើហិង្សាដែលបង្កឡើងដោយក្រុមជួញដូរគ្រឿងញៀនដ៏ខ្លាំងក្លា និងបានបង្កឡើងដោយសារអំពើពុករលួយនយោបាយ ។ភាគច្រើននៃឃាតកម្មទាំងនោះមិនត្រូវបានផ្តន្ទាទោសនោះទេ ខណៈមានអំពើហឹង្សាជាង ៩០ ភាគរយនៅក្នុងប្រទេសម៉ិកស៊ិក ៕ដកស្រង់ពីPPT