ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោងជិត៣យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ចន្លោះkm 138 - 139 ភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរចរណ៍មួយកើតឡើងបង្ករដោយរថយន្តមួយគ្រឿងម៉ាក FUSO ពាក់ស្លាកលេខ ព្រះសីហនុ 3A-6318 ចង្កូតស្តាំ សណ្តោងកុងតឺនរ័ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ បានរេចង្កូតប៉ះបង្កាន់ដៃស្ពាន បន្ទាប់មករថយន្តនេះបានធ្លាក់ចូលទៅក្នុងព្រែក ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួន ហើយរហូតមកដល់ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចកំពុងសហការចាត់ចែងស្ទូចយករថយន្ត ៕