រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង1.30នាទី ឈានចូលថ្ងៃសៅរ៍ ទី26 ខែកញ្ញា ឆ្នាំ2020 មានករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានបឋម ពីប្រជាពលរដ្ឋនៅទីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យឆាបឆេះរោងចក្រស្បែកជើងមានឈ្មោះ វ៉ុលស្កូ អីនធឺណាស់ហ្សូណាល់ ដែលមានទីតាំងដូចខាងលើនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីអាគារតុកាត់ដេរ ទើបបណ្តាលឲ្យឆេះរាលដាលស្ទើរខ្ទេចអស់រោងចក្រទាំងស្រុង ។
នៅក្នុងហេតុការណ៍នោះដែរ ឃើញមានការអន្តរាគមន៍ពន្លត់អគ្គីភ័យដោយមានការដឹកនាំកម្លាំងចម្រុះ ហើយត្រូវចំណាយទឹកបាញ់ពន្លត់អគ្គីភ័យអស់ប្រហែលជា 30ឡាន ទើបមានសភាពថមថយនៃការឆេះទៅវិញ ។ ចំពោះការឆាបឆេះរោងចក្រវ៉ុលស្កូនេះ ពុំមានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតឡើយ ប៉ុន្តែត្រូវអណ្តាតភ្លើងឆាបឆេះខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន រោងចក្រស្បែកជើងនោះ មានថៅកែជាជនជាតិចិន ដែលជួលរោង
ចក្រពីឈ្មោះ តាថាវ ជាជនជាតិខ្មែរ ។
យ៉ាងណាមិញ ចំពោះការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាន ក៏មិនទាន់មានព័ត៌មានលម្អិតណាមួយពីការឆេះរោងចក្រ វ៉ុលស្កូ អិនធឺណាស់ហ្សូណាល់នោះដែរ ៕