ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុក ដោយមានការចូលរួម នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង ប៉ូលីសស្រុក បរិស្ថាន យោធាខេត្ត និងសហគមន៍នេសាទស្រីចឹក កម្លាំងសរុបចំនួន១៩ នាក់ កាណូតចំនួន ៤ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ចុងស្ទឹងដល់កោះរីក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបង្រ្កាបបាន ០២ ករណីរួម វត្ថុតាងដែលត្រូវ
បានបំផ្លាញចោល ៖
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះរួមមាន ៖
_ របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ៩៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៥ មាត់
_ របាំងស្បៃមុងចំនួន ៦ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ១០ មាត់
_ បង្គោលចំនួន ៥៦០ ដើម
– ចាក់លែងត្រីចំរុះចំនួន៥០ គីឡក្រាមចូលបឹងធម្មជាតិវិញ។