ខេត្តស្ទឹងត្រែង ៖ ស្រ្តីម្នាក់ឈ្មោះ ហួ តុំលីដា អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែង បានក្លាយខ្លួនទៅជាឃាតករ ដោយសារតែភ្លើងប្រចណ្ឌ យកកាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯង ដោយសារតែប្តីមានស្រីក្មេង នៅខេត្តក្រចេះ ហើយបុរសជាប្តី ហ៊ាននាំយកស្រីក្មេងមកផ្ទះ នៅខេត្តស្ទឹងត្រែង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះត្រូវជាប្តី ឈ្មោះ ម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង ៣០ ឆ្នាំ បានទៅស្រឡាញ់នារីម្នាក់នៅក្រចេះ ហើយនាំយកមកផ្ទះ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់ កើតរឿងប្រចណ្ឌ័ ឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់តែម្តង ។
តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន៣កាំបិត កន្លែងជិតចង្កេះ កណ្តៀតក្អម បានស្លាប់នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពេលពិនិត្យនិងធ្វើការសាកសួរហើយក៍បានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់៕