ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

ប្រយត្ន័​រ​ដូ​វ​ក្តៅ​ ​អ​គ្គីភ​យ័​លេប​ត្រ​បាក់​ ​ផ្ទះព​ល​រដ្ឋ​ចំ​នួន​២​ខ្នង​ ​ស្ទើរ​ទាំ​ងស្រុ​ង និងសម្ភារៈមួយចំនួន

ប្រយត្ន័​រ​ដូ​វ​ក្តៅ​ ​អ​គ្គីភ​យ័​លេប​ត្រ​បាក់​ ​ផ្ទះព​ល​រដ្ឋ​ចំ​នួន​២​ខ្នង​ ​ស្ទើរ​ទាំ​ងស្រុ​ង និងសម្ភារៈមួយចំនួន

ខេ​ត្តកោះ​កុ​ង ​៖​ ​នៅវេ​លាម៉ោ​ង​១១​.​៣៥​នា​ទីព្រឹ​ក​ ​នាថ្ងៃ​ទី​១៣​ ​ខែមី​នា​ ឆ្នាំ​២​០១​៩​ ​មាន​គ្រោះ​អ​គ្គីភ័​យមួ​យបា​ន​កើត​ឡើ​ង ​ត្រង់​ចំ​នុ​ចខា​ង​ក្រោយ​សា​លាស​ង្កា​ត់ស្មា​ច់មា​ន​ជ័យ​ ស្ថិ​​តក្នុ​ង​ភូ​មិ១​ ស​ង្កា​ត់ស្មា​ច់​មាន​ជ័យ​ ​ក្រុង​ខេ​មរ​ភូ​មិន្ទ​ ខេ​ត្ត​កោះកុ​ង​ ដែ​ល​បាន​ប​ង្កអោ​យ​មាន​ការ​ខូ​ចខា​តផ្ទះ​ពល​រ​ដ្ឋចំ​នួ​ន២​ខ្នង​ ​ស្ទើរ​ទាំ​ងស្រុ​ង ​និ​ងស​ម្ភារះ​មួ​យចំ​នួ​នផ​ងដែ​រ​ ។​

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលរងការខូចខាតដោយសារគ្រោះអគ្គីភ័យនោះ ជាផ្ទះកំសាន្តលំហែកាយ របស់លោកជំទាវ ជា សំអាត ដែលមានទំហំ ៨X៩ ម៉ែត្រ សាងសង់អំពីឈើ ជញ្ជាំងស្បូវ តំបូលប្រក់ស្បូវ ។

សមត្ថកិច្ចបានបន្តថា ក្នុងនោះក៏មានការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនផងដែរ រូមមាន  ៖ ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង ពូក២ កង្ហារព្យួរជញ្ជាំង២គ្រឿង ធុងទឹក២ កញ្ចក់២ផ្ទាំងធំ និង អំពូលភ្លើង៣០អំពូល ។

ប្រភពខាងលើបានលើកឡើងទៀតថា ចំពោះករណីគ្រោះអគ្គីភ័យនេះសមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលខេត្តកោះកុងបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ កងកម្លាំងអាវុធហត្ថខេត្ត ក្រុង ក្រុមហ៊ុន SEZ CO.LTD និង ឈ្មោះ សៀង បូរ៉ាត់ បានចុះអន្តរាគមន៍ដោយប្រើប្រាស់នូវឡានទឹកសរុបចំនួន៧គ្រឿង ។

សមត្ថកិច្ចបានបន្តថាចំពោះមូលហេតុដែលបង្កអោយមានជាអគ្គីភ័យកើតឡើងនេះ គឺខាងសមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់បានច្បាស់ថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ព្រោះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុ ។

ជាមួយគ្នានេះដែរ លោក ឈេង សុវណ្ណដា អភិបាលនៃគណះអភិបាលក្រុងខេមរភូមិន្ទ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ប្រព័ន្ធអគ្គីសនី ការចោលកន្ទុយបារី និងសូមអោយបងប្អូនមានការសហការក្នុងការជួយផ្តល់ដំណឹងជូនដល់កម្លាំងសមត្ថកិច្ចអោយបានទាន់ពេលវេលា ហើយបងប្អូនប្រជាពលរដ្ឋដែលនៅជិតខាង ត្រូវជួយគ្នាបើសិនជាហេតុការណាមួយកើតឡើង ពិសេសគឺខាងអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវមានបំពង់ពន្លត់អគ្គីភ័យយ៉ាងតិច១បំពង់ក្នុងផ្ទះ  ដោយឡែកចំពោះបងប្អូនដែលមានដីចំការនៅពេលដុតភ្លើងមេត្តាធ្វើផ្លូវភ្លើងជាមុនសិនដើម្បីជាការជៀសវាងក្នុងការកើតឩបត្តហេតុណាមួយជាយថាហេតុ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com