ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្នរស់នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណះឈ្មួញកំពុងជីកយកអាចម៍ដីនៅតំបន់ព្រៃលិចទឹកដែលជាជំរកមច្ឆាជាតិសំរាប់ត្រីពង់កូន។ ការជីកអាចម៏ដីប្រព្រឹត្តទៅបានយ៉ាងរលូន ក៏ដោយសារតែសមត្តកិច្ចជំនាញឃុបឃិតបើកដៃអោយឈ្មួញដាក់គ្រឿងចក្រជាច្រើនគ្រឿងកាយដីព្រៃលិចទឹក ស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទីមួយ ស្រុក ខេត្តត្បូងឃ្មុំ។
សកម្នភាពឈូសឆាយបំផ្លាញព្រៃលិចទឹកនេះ ត្រូវបានប្រជាពលរដ្ធរាយការណ៍ថា កើតមានជាយូរមកហើយ ដោយបច្ចុប្បន្នដីបឹងធម្មជាតិដែលជាជំរកត្រីពងកូនក្នុងរដូវទឹកឡើង ត្រូវបានក្លាយជាស្រះជ្រៅៗរាប់រយហិចតា ចំណែកព្រៃលិចទឹករលាយស្ទើរតែអស់ទៅហើយដោយក្នុងឆ្នាំ2018កន្លងទៅ ប្រជាពលរដ្ធក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ មិនមានត្រីសំរាប់ធ្វើប្រហុកផ្អកធ្វើម្ហូបបានទេ។
ប្រជាពលរដ្នសំនូមពរដល់ឯកឧត្ដម ជាម ចាន់សោភណ្ឌ អភិបាលខេត្តត្បូងឃ្មុំ មេត្តាជួយទប់ស្កាត់ការឈូសឆាយកាយដីបំផ្លាញព្រៃលិចទឹកក្នុងឃុំជីរោស្រុកត្បូងឃ្មុំផង ដើម្បីថែរក្សាជំរកមច្ឆាជាតិ បើមិនចង់អោយស្អុយឈ្មោះទាំងអស់។
ពាក់ព័ន្ធការរឹះគន់របស់ប្រជាពលរដ្ន យើងមិនអាចសុំការបំភ្លឺពីសមត្តកិច្ចជំនាញខាងជលផលបានទេ ព្រោះតេទូរស័ព្ទច្រើនលើកតែមិនលើក។ ចំណែកមន្រ្ដីបរិស្ថានខេត្តវិញឆ្លើយដាក់បន្ទុកលើមន្រ្ដីជំនាញជលផលដើម្បីដោះខ្លួនរៀងៗខ្លួន ។
តែទោះយ៉ាងណាយើងខ្ញុំរងចាំទទួលនូវការបំភ្លឺពីអស់លោកដែលពាក់ព័ន្ធទាំងអស់គ្រប់ម៉ោងធ្វើការ៕