អន្តរជាតិ ៖ ភ្នាក់ងារសារព័ត៌មានថៃបានរាយការណ៍ថា បុរសថៃម្នាក់ឈ្មោះ ស៊ីរ៉ាផូប ម៉ាស៊ូការ៉ាត់ អាយុ១៨ឆ្នាំ បានទៅបត់ជើងធំនៅលើបង្គន់កាលពីល្ងាចថ្ងៃអង្គារ ទី៨កញ្ញា នៅពេលយុវជននេះមានអារម្មណ៍ឈឺប្រដាប់ភេទ។ ភ្លាមៗ នេះយុវជនរូបនោះក៏បានអើតមើលខាងក្រោមឃើញពស់ថ្លាន់ខាំក្បាលលិង្គរបស់ខ្លួន។ ប៉ុន្តែវាក៏ព្រលែងវិញ ហើយឈាមក៏ហូរស្រោចតែម្តង កុំអីស្រេច។
យ៉ាងណាក៏ដោយជនរងគ្រោះបានស្រែកទាំងភ័យតក់ស្លុត ហើយប្រញ៉ាប់រត់ចេញក្រៅបង្គន់ ទាំងខោធ្លាក់នៅក្រោមក្បាលជង្គង់ ដើម្បីរកការសង្គ្រោះ ។
សូមជម្រាបថា ករណីពស់ថ្លានខាំក្បាលលឹង្គនេះបានកើតឡើងនៅខេត្តណុនថាបុរី ភាគកណ្តាលប្រទេសថៃ នៅឆ្ងាយពីភាគខាងជើងក្រុងបាងកកប្រមាណ ២១ គីឡូម៉ែត្រ។
ម្តាយជនរងគ្រោះបានលួងលោមកូនប្រុសគាត់ឱ្យត្រជាក់ចិត្ត មុនពេលអ្នកសង្គ្រោះដឹកទៅមន្ទីរពេទ្យបាងយ៉ៃនៅក្បែរនោះ ដើម្បីព្យាបាលប្រដាប់ភេទរបួសរបស់គាត់។
សារព័ត៌មានថៃដដែលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានដេរក្បាលលិង្គរបស់ស៊ីរ៉ាផូបចំនួន ៣ ថ្នេរនិងលាងរបួសជាមួយនឹងទឹកអង់ទីប៊ីយូទិក ដើម្បីសម្លាប់បាក់តេរីពីចង្កូមពស់ ហើយក៏អនុញ្ញាតឱ្យរូបគេត្រឡប់មកផ្ទះវិញធម្មតា៕