កំពង់ធំ ៖ អគ្គីភ័យឆាបឆេះចំការក្រញ៉ូងអស់ចំនួន១៥ហិចតា នៅថ្ងៃចន្ទ័ ទី១១ ខែមីនា ២០១៩ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្ត កំពង់ធំ ។ មូលហេតុ:បង្ករមកពីឆេះរាលភ្លើងព្រៃ។សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍នេះបានប្រើប្រាស់ រថយន្តពន្លតអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកបានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្តស្មើនិង១២ម៉ែត្រគុប និងគោយន្តដឹកទឹករបស់រដ្ឋបាលព្រៃឈើចំនួន០២គ្រឿង ជួយពន្លត់ទើបរលត់ទាំងស្រុងមិនបង្កឱយគ្រោះថ្នាក់ដល់មនុស្ស និងមិនឆេះរាលដាលបន្ដទៀត និងប្រើប្រាស់កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន៤៥នាក់៕
0
រដូវក្តៅហួតហែង អគ្គីភ័យ ឆាបឆេះ ចំការក្រញូងទៀតហើយ អស់ចំនួន១៥ហិកតា នៅស្រុកសន្ទុក ខេត្តកំពង់ធំ

Filed in: សន្តិសុខ សង្គម