ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

យល់​ដឹ​ងពី ​អត្ថ​ប្រ​យោ​ជន៍​ ដើ​ម​ឫ​ស្សី មា​ន​រហូ​ត​ទៅដ​ល់​ជា​ង ​៣ពា​ន់​មុខ​

យល់​ដឹ​ងពី ​អត្ថ​ប្រ​យោ​ជន៍​ ដើ​ម​ឫ​ស្សី មា​ន​រហូ​ត​ទៅដ​ល់​ជា​ង ​៣ពា​ន់​មុខ​

ខេត្តកំ​ព​ង់ឆ្នាំ​ង ៖ ​ដើម​ឬ​ស្សីគឺ​ជា​រុ​ក្ខជា​តិ​ម្យ៉ាង​ ​ដែល​ត្រូ​វ​បាន​ច្បា​ប់ចា​ត់​ទុ​ក​ជា​អនុ​ផ​ល​ព្រៃឈើ​ដូច​វ័រ ផ្ដៅ​ ផ​ង​ដែរ​ ​ហើយ​ដើ​ម​ឫ​ស្សីបា​ន​ផ្ដល់​អ​ត្ថ​ប្រយោ​ជ​ន៍ ​ស​ម្បូរ​បែ​បរ​ហូ​តរា​ប់​ពា​ន់មុខមិន​ចា​ញ់​ដើ​មត្នោ​ត​នោះឡើ​យ​ ពិ​សេ​ស​គឺបា​ន​ប​ម្រើដ​ល់​សេច​ក្តី​ត្រូវ​កា​រ​រប​ស់​ប្រ​ជាក​​សិ​ក​រ​ខ្មែរ​យើ​ង​នៅ​តាម​ស្រុ​ក​ស្រែ​ចំ​កា​រ ​ដែ​ល​មិ​ន​អាច​ខ្វះ​បា​ន ​តាំ​ង​ពីអ​តី​ត​កា​ល ​រ​ហូត​ម​កដ​ល់​បច្ចុ​ប្ប​ន្ននេះ។

ដើមឬស្សីនិងដើមត្នោត ជាដៃគូដ៏ពិសេសដែលមិនអាចខ្វះគ្នាបាន ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករ ស្រុកស្រែចំការ ដែលត្រូវការរុក្ខជាតិទាំងពីរប្រភេទនេះជាចាំ បាច់  ប្រជាកសិករដែលប្រកបមុខរបរឡើង ត្នោត គឺត្រូវការដើមឫស្សី យកទៅធ្វើជាបង្អោង ធ្វើជាបំពង់ ធ្វើជាចំណងចងបង្អោង ធ្វើជាដំបៀតសម្រាប់កៀបផ្កាត្នោត និងធ្វើជាស្នួរត្នោត សម្រាប់សួរពី ដើមមួយ ទៅដើមមួយដោយមានគុណភាពយ៉ាងល្អទៀតផង។  រីឯឧបករណ៍នេសាទវិញ គេអាចយកធ្វើជាទ្រូ ធ្វើជាលប ធ្វើជាលាយ ធ្វើជាសៃយឺុន រែងធ្វើជាព្រួលរាំងធ្នួស ធ្វើជាទ្រុងដាក់ត្រី ឬធ្វើជាស្ប។ល។ ។

សម្រាប់ការសាងសង់ រោង ខ្ទម ឬលំនៅដ្ឋានខ្នាតតូច នៅតាមស្រុកស្រែចំការ គេក៏អាចយកឬស្សីធ្វើជា សសរ ធ្វើជាបង្កង់ធ្វើជារនាបគ្រែ ធ្វើជាដងកណ្ដប សម្រាប់ដេរស្លឹកត្នោត នឹងធ្វើជារបស់ប្រើប្រាស់ផ្សេងៗទៀតទៅតាមសេចក្តីត្រូវការ របស់ប្រជាកសិករយើងក្នុងការកែច្នៃសម្រាប់ប្រើប្រាស់ផ្សេងៗ។

មកដល់សម័យបច្ចុប្បន្ននេះ បើយោងតាមការស្រាវជ្រាវទៅលើឯកសារផ្សេងៗពាក់ព័ន្ធទៅនឹងរុក្ខជាតិដើមឬស្សីនេះបានបញ្ជាក់ថា ឬស្សីអាចផ្ដល់អត្ថប្រយោជន៍មកដល់សង្គម ជាតិយើងគឺមាន៣ផ្នែក ទី១៖ ផ្នែកបរិស្ថាន ទី២៖គឺផ្នែកសេដ្ឋកិច្ច និងទី៣៖ គឺសង្គម

ចំពោះអត្ថប្រយោជន៍ផ្នែកបរិស្ថានគឺមិនខុស ពីប្រភេទព្រៃឈើផ្សេងទៀតនោះទេ គឺឬស្សីអាចបង្កើតបានគម្របព្រៃពណ៌បៃតង  វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការបម្រែ បម្រួលអាកាសធាតុ នឹងមានអត្ថប្រយោជន៍ចូលរួមក្នុងការស្រូបយកកាបោន ឌីអុកស៉ីត សេអូដឺ ហើយនិងបំភាយអុកស៊ីសែន សម្រា ប់អាកាសធាតុ ក្រៅពីផ្តល់ផលប្រយោជន៍ទាំងអស់នេះ  ផលប្រយោជន៍បរិស្ថានដទៃ ទៀតមានដូចជា៖  អាចការពារចម្រោះហើយ ក៏អាចនឹងដាំទប់ជាសំឡេងខ្យល់ព្យុះបានទៀតផង ។

ពាក់ព័ន្ធទៅនឹងផ្នែកសេដ្ឋកិច្ច ឬស្សីអាចផ្ដល់ផលប្រយោជន៍ទាំងអស់ ទាំងដើមទាំងស្លឹកទាំងទំពាំង បើយើងចេះធ្វើការកែច្នៃឬក៏ចាត់ ចែងជាមុខរបរមួយច្បាស់លាស់ នោះយើងនឹងបង្កើនចំណូលបានល្អ ហើយដើមឫស្សីនេះ វាក៏ងាយស្រួលក្នុងការដាំដុះផងដែរ។
អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកែច្នៃអំពីដើមឫស្សីនេះ គឺមានរហូតទៅដល់ជាងបីពាន់មុខ ដែលមិនអាចរៀបរាប់អស់នោះឡើយ។

បើយោងទៅតាមការរៀបរាប់របស់លោកបណ្ឌិត លី ម៉េងហៀង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាន់ និងព្រៃឯកជន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោកបានផ្ដល់បទសម្ភាសន៍ជាមួយ នឹងទូរទស្សន៍ក្នុងស្រុក កន្លងមកអោយដឹងថា បើតាមស្ថិតិនៃការស្រាវជ្រាវរបស់អង្គការ (អកស្វាម ហុងកុង)បានធ្វើការសិក្សា ស្រាវ ជ្រាវកាលពីឆ្នាំ២០១៧ បានបញ្ជាក់ថា គឺមានប្រទេស ចំនួន៣ មានកម្ពុជា ឡាវ និង វៀត ណាម ក្នុងមួយឆ្នាំប្រជាពលរដ្ឋទាំង៣ ប្រទេ សនេះ អាចរកចំណូលពីដើមឫស្សីបានជាង ១ពាន់២រយលានដុល្លារ ក្នុងមួយឆ្នាំ និងអាច បង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើបានជាង ១លាន២សែនកន្លែងផងដែរ។

ចំណែកនៅប្រទេសកម្ពុជាយើងវិញ គឺមានឬស្សីដុះ និងដកហូតការប្រើប្រាស់ជាលក្ខ ណៈគ្រួសារ នៅតាមបណ្ដាខេត្តក៏បានចូលរួម ចំណែកក្នុងការរកចំណូលសម្រាប់បង្កើនជីវភាពពលរដ្ឋបានច្រើន ដូចជាប្រភេទវ័ល្លផ្ដៅ និងប្រភេទឈើផ្សេងៗទៀតផងដែរ។

កន្លងមក គឺបន្ទាប់ពីបានសិក្សាស្រាវជ្រាវនៅ ក្នុងឆ្នាំ២០១៤ ក្នុងប្រទេសកម្ពុជារបស់យើង ការប្រមូលអនុផលព្រៃឈើ ពីឬស្សីមានប្រមាណ៣២ម៉ឺន១ពាន់គ្រួសារ  ដែលបានទទួលផលប្រយោជន៍ពីឬស្សី ខណៈ ដែលមានដើមឬស្សីរបស់យើង អាចដុះនៅតាមបណ្ដាខេត្ត មានប្រមាណជាង១៣ម៉ឺនហិកតា   ចំនួននេះមានការថយចុះ បើប្រៀបធៀបទៅនឹងចន្លោះទសវត្សរ៍ឆ្នាំ ៥០ និង ៧០។

រីឯពូជឬស្សីនៅក្នុងប្រទេសកម្ពុជាយើងវិញគឺមានរហូតដល់១១ពូជ ហើយបច្ចុប្បន្នក៏បានសហការជាមួយប្រទេសដទៃទៀត ដើម្បីសិក្សាស្រាវជ្រាវពូជឬស្សីផ្សេងទៀត ដែលដុះនៅតាមជួរភ្នំក្រវាញ ដែលមិនទាន់បានដាក់ ឈ្មោះខ្មែរឲ្យបានច្បាស់លាស់នៅឡើយ។

ដោយឡែកផ្នែកសង្គម  យើងអាចដាំឬស្សីធ្វើជាសួនលំហែកាយ  ឬដាំធ្វើជាម្លប់សម្រាប់អង្គុយលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានា ពិសេសជាងនេះទៅទៀតនោះ ដើមឬស្សីក៏អាចប្រើប្រាស់ក្នុងវិស័យយោធាបានផងដែរ ជាក់ស្ដែងកាលពីអតីត កាល ប្រវត្តិសាស្រ្តសម័យលង្វែក គេដាំដើមឬស្សីព្រៃ សម្រាប់ធ្វើជារបងការពារបន្ទាយ ទាហាន មិនឱ្យសត្រូវចូលមកយាយីបានដោយងាយស្រួលទៀតផង។

លោកក៏បានបញ្ជាក់ថា ឬស្សីគឺមានអត្ថប្រ យោជន៍ជាច្រើនទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម ប៉ុន្តែមិនត្រូវបានប្រជាពលរដ្ឋខ្មែរយើង ចាប់អារម្មណ៍នឹងយកចិត្តទុកដាក់នោះឡើយ  ដើមឬស្សីបើប្រជាពលរដ្ឋយើងចេះកែច្នៃនោះ យើងនឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីអត្ថប្រយោជន៍ដើមឫស្សីនេះ ហើយក៏មិនពិបាកក្នុងការដាំដុះ និងថែទាំនោះដែរ។

នៅក្នុ​ង​វិ​ស័​យឧ​ស្សា​ហ​ក​ម្ម ​ដើ​ម​ឬ​ស្សីក៏​អា​ច​យក​ទៅ​ធ្វើ​វត្ថុ​ធា​តុ​ដើ​មដ៏​សំ​ខា​ន់​បំ​ផុ​ត ​ដូ​ច​ជា​កា​រកែ​ឆ្នៃ​ ​ធ្វើ​ជាក្រ​ដាស់ស​រ​សេរ​ដែ​ល​ជា​ប្រភេ​ទ​លេ​ខ​១ ​និ​ងអា​ច​យ​កទៅ​កៀ​ប​ធ្វើ​ជាក្តា​ប​ន្ទះ ​ក្តា​ប៉ា​រឹ​ម​សម្រេ​ច​។ ​ ​នៅ​ក្នុង​ផ្នែ​ក​វ​ប្ប​ធម៌​គេ​អា​ច​យក​ឬ​ស្សី​ទៅ​ធ្វើ​ជាឧ​ប​ក​រ​ ​ណ៍ភ្លេ​ង​បាន​ជា​ច្រើន​មុ​ខ​ ដូ​ច​ជាខ្លុ​យ​ ​ប៉ី ​រ​នា​ត​ និ​ង​ឧ​ប​ករ​ណ៍​ភ្លេង​ខ្មែ​រ​ជាច្រើ​ន​មុខ​ទៀ​ត​។

រីឯទំពាំងឬស្សីមានឱជា រស ហើយសម្បូរ ទៅដោយវីតាមីនជាច្រើន ដោយសារទំពាំងគឺមានជាតិហ្វៃប័រ ដែលគេអាចយកវាទៅធ្វើជាបន្លែ  គ្រឿងកំប៉ុង ឬជ្រក់ទុកទទួលទានបានយូរអង្វែងទៀតផង រីឯស្លឹកឬស្សី អាចយកទៅផលិតបម្រើនៅក្នុងវិស័យសុខាភិបាល ដែលអាចកែច្នៃធ្វើជាឱសថ ឬធ្វើជាឡេជា ដើម  ឬស្សីបច្ចុប្បន្ននៅក្នុងប្រទេសចិន គេអាចយកវាទៅកែច្នៃធ្វើជាក្រណាត់បានយ៉ាងស្រស់ប្រណិតផងដែរ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com