ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩នឹង១៥នាទី មានករណីរថយន្តបុកបន្តគូទជាច្រើនគ្រឿងគខូចលើស្ពានព្រែកសំរោងក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមការអោយដឹងពីម្ចាស់រថយន្តថា មុនកើតហេតុគាត់ឃើញរថយន្តប្រភេទដឹកទំនិញមួយគ្រឿងកំពុងតែទាញសណ្តោងគ្នាឡើងលើស្ពានបំរុងស្ពានព្រែកសំរោងទៅខាងច្បារអំពៅហើយក៏ដាច់ខ្សែកាបសណ្ដោងនោះបណ្តាលឱ្យរថយន្តរំអិលថយក្រោយនិងបុកនឹងរថយន្តជាច្រើនគ្រឿងទៀតខូចយ៉ាងដំណំ បង្កឱ្យមានការកកស្ទះនៅលើស្ពានព្រែកសំរោង។
ក្នុងហេតុការណ៍នេះ មានរថយន្តជាច្រើនគ្រឿងខូចខាតយ៉ាងដំណំរួមមាន ៖ រថយន្តធន់ធំដឹកទំនិញមួយគ្រឿង នឹងរថយន្តសន្ទូចមួយគ្រឿង រថយន្តលុចស៊ីស rx300 មួយគ្រឿង និងរថយន្តតាកូម៉ាមួយគ្រឿង និងរថយន្តបាឡែនមួយគ្រឿង និង រថយន្តfordមួយគ្រឿងបណ្ដាលឲ្យខូចយ៉ាងដំណំ។
បច្ចុប្បន្នរថយន្តខូចខាតទាំង៦គ្រឿងនោះ ត្រូវបានកម្លាំងសម្ថកិច្ចនៃអធិការក្រុងតាខ្មៅ ស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំកាដោះស្រាយតាមនិតិវិធីច្បាប់៕