ខេត្សៀមរាប ៖ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបិទក្លិបកម្សាន្តអេលីត ដែលមានទីតាំង ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារតែបើកឲ្យភ្ញៀវចូលរាំកម្សាន្តរហូតដល់ភ្លឺបង្កការរំខានដល់ប្រជាពលរដ្ឋ រួមទាំងមិនគោរពតាមវិធានការសមត្ថកិច្ច ។
សមត្ថកិច្ចបាននិយាយថា ក្រុមការងារ តាមដានការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ ១៩។ សម្ថកិច្ចខេត្តសៀមរាប រួមមាន មន្ត្រីអធិការកិច្ចទេសចរណ៍ខេត្ត មន្ត្រីសុខាភិបាលខេត្ត បានចុះពិនិត្យ និងណែនាំ ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ក្លិបកម្សាន្ត អេលីត (Elite Club) ដែលបើកដំណើរការ ដោយមិនទាន់មានការអនុញ្ញាតពីរដ្ឋបាលខេត្ត៕