ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសាឡង់ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន ០៥ នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ឹម ផល្លី មេបញ្ជាការរងស្រុក បានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះធ្វើការឃាត់រថយន្តដឹកឈើខុសច្បាប់ ០១ គ្រឿង ម៉ាក Lexus RX300 ចំនួន ០១ គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-8304 អ្នកបើកបររត់គេចខ្លួនបាត់ ។
បើយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញនិងអាវុធហត្ថបានឲ្យដឹងថា ការបង្រ្កាបរថយន្តដឹកឈើខុសច្បាប់ខាងលើនេះបានដកហូតវត្ថុតាងរួមមាន ៖
-ឈើប្រណិតប្រភេទលេខ ១ (សុក្រម) ចំនួន ១៦ ដុំ ស្មើនិង ០,៧២៦ ម៉ែត្រគូប ។
បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើខាងលើត្រូវបានអាវុធហត្ថស្រុកប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូណ៌ដើម្បីអនុវត្តបន្តតាមនិតិវិធី៕
0
ប៉េអឹមសហការ ជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ឃាត់រថយន្តមួយគ្រឿង ដឹកឈើខុសច្បាប់ នៅក្នុងស្រុកបរិបូណ៌

Filed in: សន្តិសុខ សង្គម