រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសម្រេចចិត្តចាក់ចេញពីផលិតកម្មហង្សមាស ផ្លាស់ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយកុងត្រារយៈពេល៥ឆ្នាំ។
ទោះបីយ៉ាងណាប្រភពមិនបានបញ្ជាក់ពីព័ត៌មានបន្ថែមយ៉ាងណានោះទេ ដោយអះអាងថា ព័ត៌មានលម្អិត នឹងបង្ហាញជូនក្នុងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើង នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ៕