រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការហើយឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ឆ្នាំសិក្សា២០១៩-២០២០ នៅក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ។
នេះបើយោងតាមលិខិតមួយច្បាប់ដែលទីស្តីការគណរដ្ឋមន្ត្រីផ្ញើជូនក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០៕