ខេត្កំពង់ធំ ៖ សាខាកាកក្របាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនផ្ទះចំនួន4ខ្នង (4គុណ6) ដំបូលស័ង្កសីជញ្ជាំងក្ដានៅ3ទីតាំងផ្សេងគ្នា ស្ថិតនៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ទីតាំងទីពីរស្ថិតនៅភូមិតាប្រ៉ុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ទីតាំងទី3ស្ថិតនៅភូមិស្លាកែតសង្កាត់ព្រៃតាហ៊ូ ទីតាំងទី4 ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2020 ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ននៅជំងឺកូវិត19 ដែលបានកើតឡើងសម្បើមណាស់ដែលសុទ្ធសឹងឆ្លងមកក្រៅប្រទេស។
ក្នុងពេលថ្មីៗនេះគួមានការព្រួយបារម្ភក្នុងការប្រុងប្រយ័ត្នពេលឈប់សម្រាកនាថ្ងៃខាងមុខ។ ត្រូវប្រុងប្រយ័ត្នការដើរលេងកន្លែងណាដែលប្រមូលផ្ដុំគ្នាច្រើនហើយត្រូវនៅឲឆ្ងាយពីគ្នាមួយម៉ែត្រកន្លះទៅពីម៉ែត្រនឹងពាក់ម៉ាស់ឲបានត្រឹមត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូអាកុលឬជែលដើម្បីបញ្ជៀសការឆ្លង។ ចំណែកប្រទេសជិតខាងយើងវៀតណាមមានការឆ្លងក្នុងសហគមន៍រហូតទៅដល់800នាក់នៅក្នុងខេត្តដាណាង។
ជាមួយគ្នានោះដែរ ឯកឧត្ដម សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើពីសម្ដេចកតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សួសុខទុក្ខបងប្អូនប្រជាពលរដ្ឋមិនទុកឲ្យពលរដ្ឋណាម្នាក់ខ្វះស្បៀងហូបចុក។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានប្រគល់អំណោយជូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន4ទីតាំងរួមមានអង្កមួយ មីមួយកេស ទឹកត្រីមួយយួផងដែ៕
0
សាខាកាកបាទក្រហម ខេត្តកំពង់ធំ បានប្រគល់ ផ្ទះចំនួន4ខ្នង មាន4ទីតាំងផ្សេងគ្នា

Filed in: ព័ត៌មានជាតិ