ខេត្តព្រៃវែង ៖ តាមប្រភពព័ត៌មានពីបណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៏ថា កម្លាំងគយចល័តសហការជាមួយមន្ត្រីកងរាជអាវុធហត្ថបានចុះបង្ក្រាបរថយន្តគេចពន្ធ២គ្រឿង ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាមតាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
មន្ត្រីគយបញ្ជាក់ថា រថយន្តទាំង២គ្រឿងនេះរួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ចំណែកម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា ដែលគេដឹងថា ជាឈ្មួញដែលលួចនាំចូលរថយន្តអត់ពន្ធញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែក សមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ ។
មន្ត្រីគយអះអាងថា ឈ្មួញដែលមានល្បិចខ្ពស់ឈ្មោះ ម៉ៅ វណ្ណៈ នេះគេបានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងលឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាព មេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។
តាមព័ត៌មានទទួលបានឈ្មួញរួមទាំងអ្នកបើកបរបានសារភាពប្រាប់សមត្ថកិច្ចថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច៕