ខេត្តកោះកុង ៖ នៅថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជួបជាមួយតំណាងប្រជាពលរដ្ឋមកពីឃុំកណ្តោល ស្រុកបូទុមសាគរ និងឃុំជីខលើ ឃុំជីខក្រោម ស្រុកស្រែអំបិល និងឃុំជីផាត ស្រុកថ្មបាំង ដែលស្នើសូមឱ្យមានការដោះស្រាយបញ្ហាដីធ្លី។
លោកអភិបាលស្តីទី បានថ្លែងអំណរគុណដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលពិភាក្សាជាមួយរដ្ឋបាលខេត្ត អំពីការធ្វើការតវ៉ានៅមុខសាលាខេត្ត និងរាល់សំណូមពររបស់បងប្អូន នឹងផ្តល់ជូនលោកជំទាវអភិបាលខេត្តជ្រាប។ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើការតវ៉ាវិលត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន ដោយរងចាំទទួលព័ត៌មានផ្សេងៗពីរដ្ឋបាលខេត្ត ឬក្រសួង និងសូមបងប្អូនថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង