ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងរាយការណ៍ឲ្យសមត្ថកិច្ចរួមជាមួយមន្ត្រីជំនាញចុះទៅប្រមូលយកដើម្បីធ្វើការដុតកំទេចចោល។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅចំណុចជើងភ្នំអាងខៀវ ស្ថិតក្នុងភូមិតាថុក ឃុំធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង។
ក្រោយពីប្រទះឃើញពួកគាត់ក៏បានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ភ្លាមនោះ លោកក៏បានចាត់ឲ្យកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធិបតី សហការជាមួយអង្គការកំចាត់មីន(halotrustt )ដើម្បីចុះទៅពិនិត្យនៅលើទីតាំងជាក់ស្តែង ។
ក្រោយពីធ្វើការពិនិត្យរួចរាល់ សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញក៏ប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន០៦គ្រាប់ខាងលើត្រូវបានមន្ត្រីអង្គការកំចាត់មីន (halotrust)បានរៀបចំធ្វើការដុតកំទេចចោលនៅនឹងកន្លែងផងដែរ៕