ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃសំលាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ ធ្វើការស្រាវជ្រាវស្ទាក់ រហូតចាប់វ៉ៃខ្នោះជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពយកដំបងឈឺជ្រុងវាយប្លន់អ្នករត់ម៉ូតូឌុបម្នាក់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ចំណែកជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
បើតាមប្រភពព៌តមានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានជួលម៉ូតូ ជនរងគ្រោះម៉ាកឌ្រីមសង់ព៏ណខ្មៅ ស៊េរីឆ្នាំ២០១៨ឲ្យឌុបខ្លួនពីមុខសាលាឃុំស្ដៅកោង ស្រុកបាភ្នំមករង្វង់មូលស្វាយអន្ទរ ។ លុះពេលឌុបមកចំណុចផ្លូវកន្លែងស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋជនសង្ស័យ ក៍ប្រើល្បិចអោយជនរងគ្រោះឈប់ម៉ូតូអោយខ្លួន(ជនសង្ស័យ)ចុះនោម ឃើញមានឱកាសល្អ ក៍យកដំបងឈើជ្រុងធ្វើសកម្មភាពវាយជនរងគ្រោះ តែសំណាងជនរងគ្រោះដឹងខ្លួន គេចទាន់លោតចុះរត់ចេញពីលើម៉ូតូ ខណ:នោះ ជនសង្ស័យក៏ឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបានប្រមាហែល២ម៉ោងក្រោយក៍ត្រូវកម្លាំងនគរបាលស្រុក ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោក អ៊ុង ផាន អធិការស្រុក បានដេញតាមពួនស្ទាក់ រហូតដល់ចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ទើបឃាត់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យដែលត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនិតិវិធី។ចំពោះម៉ូតូសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនទៅម្ចាស់ម៉ូតូវិញ៕