រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឃាត់ជនជាតិចិនម្នាក់ក្នុងបុរីអ័រគីដេរ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ២០០៤ ក្នុងបុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខពីករណីកាន់កាប់និងរក្សាទុកអាវុធខុសច្បាប់។ ជនសង្ស័យឈ្មោះ LY HONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនធ្វើម៉ាស និងស្រោមដៃ ស្នាក់នៅខុនដូរស្តាយលេន បន្ទប់លេ១២១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (មានសារធាតុញៀន) គ្មានលិខិតឆ្លងដែន ។
សមត្ថកិច្ចដកហូតអាវុធខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD គ្រាប់១៣គ្រាប់ បង់០១ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕