ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង១៦ និង៣០នាទី ព្រលប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចអូរកងឈ្លប ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីផ្ទុះគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសសុះសាច់ ។
ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ ស៊ុ សាបន ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជនរងរបួសស្ទើរសុះសាច ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពថ្មដា ។
ហេតុការណ៍នេះបានកើតឡើងនៅគ្រាដែលជនរងរបួសរូបនេះ ផឹកស្រាស្រវឹងស្រឿងៗយកគ្រាប់ទៅគប់លែង ទើបបណ្ដាលឲ្យផ្ទុះរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ ប៉ុន្តែទោសជាយ៉ាងណាម៉ិញគេមិនបញ្ជាក់អំពីប្រភេទគ្រាប់នោះទេ នេះបើតាមការបញ្ជាក់ពីនគរបាលស្រុកវាលវែង ៕