រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា គ្រោងនឹងអញ្ជើញចុះទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ។
សូមជម្រាបថា មជ្ឈមណ្ឌលនេះ មានផ្ទៃដីជាង១៦ហិកតា ដោយមានស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ និង មន្ទីរពិសោធន៍។ មជ្ឈមណ្ឌលមានភារកិច្ចបន្សុទ្ធ និង បង្កាត់ពូជត្រី ,អភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ ,សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ ,បណ្ដុះបណ្ដាលបច្ចេកទេសដល់ប្រជាកសិករ និងផ្តល់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម។
មជ្ឈមណ្ឌល បានធ្វើការសិក្សា ស្រាវជ្រាវ បង្កាត់ពូជត្រី ដោយបានចែកចេញជាត្រីផលិតកម្មមានដូចជា ត្រីពោ ត្រីប្រា ត្រីអណ្តែងរឹង អណ្តែងទន់ ត្រីឆ្ពិន ត្រីកាប បង្កង និងកង្កែបជាដើម ៕