ខេត្តកំពង់ធំ ៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា និងសហការី នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២០នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន១១វត្ត ក្នុងខេត្តកំពង់ធំ ក្នុងនោះ ស្រុកកំពង់ស្វាយចំនួន០៨ វត្ត ស្រុកប្រាសាទសំបូរចំនួន០២ និងក្រុងស្ទឹងសែន ចំនួន០១ វត្ត គឺវត្ត
ឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា រួមទាំងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ។
ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃ នៅគ្រប់ទីវត្តអារាមទូទាំង ប្រទេសគោរពប្រពៃណីសាសនា ព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបពេលនេះត្រូវបានថ្នាក់ដឹកនាំ មន្ត្រីបាននាំយកមកវេរប្រគេន ដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
លោក បានបញ្ជាក់ជូន ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោយការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោតែងតែយកចិត្តទុកដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩ ។ លោកបានផ្តាំផ្ញើនិងក្រើនរំលឹកដល់ព្រះសង្ឃ អាជ្ញាធរដែនដីនិងពុទ្ធបរិស័ទ្ធយើងត្រូវតែបន្តការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការឆ្លងរីករាលដាលមេរោគកូវីដ ១៩ ដោយត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមសេចក្តីប្រកាសណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ តេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំនិងជាព្រះមេគុណខេត្តបានថ្លែងអំណរគុណដល់លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងសហការីដែលតែងតែជួយផ្ដួចផ្ដើមក្នុងការកសាងនៅព្រះវិហារ សាលាឆាន់ និងពុទ្ធិកវិទ្យាល័យដើម្បីឲ្យព្រះសង្ឃបានសិក្សារៀនសូត្រទៅតាមគន្លងព្រះធម៌ដើម្បីក្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់ឯកឧត្តមនិងក្រុមការងារប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង១១វត្ត រួមមាន ទៀនព្រះវស្សា ស្លាដក់ អង្ករ មី ទឹកស៉ីអ៉ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស និងសម្ភារជាច្រើនទៀត។ជាមួយគ្នានេះ លោក ជីវ កេង និងលោកស្រី ឆាយ ស៊ី ណា បានប្រគេនបច្ច័យកសាងសម្រាប់១០វត្តមកពីស្រុកកំពង់ស្វាយនិងស្រុកប្រាសាទសំបូរក្នុង១វត្ត១លានរៀលនិងសម្រាប់វត្តឥន្ទ្រីយ៍សំវរ(ហៅវត្តកំពង់ធំ)ឯកឧត្តមបានប្រគេនបច្ច័យកសាង១៤.០៦០$និង ៧.៦០០.០០០រៀល និងបានប្រគេនព្រះសង្ឃកំពង់សិក្សារៀនសូត្រចំំនួន១០០អង្គដោយក្នុង១អង្គថវិកា២០.០០០ រៀល និងផ្តល់ជូនដល់អ្នកចូលរួមទទួលបានសារ៉ុង១ថវិកា ២០.០០០ រៀល ដោយធ្វើការចំណាយសរុបទាំងអស់ ៣៧.៦០០ $ ។