ជនរងគ្រោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវជនសង្សយ័+ឈ្មោះ លី ស្រេង និងបក្សពួកបានយកសាំងជះមកលើនិងយកដែកកេះដុតរូបលោក បណ្តាលឲ្យឆាបឆេះពេញខ្លួន មិនតែប៉ុណ្ណោះ ជនសង្សយ័ លី ស្រេង បានទាញទ្វារបឹទមិនឲ្យរូបលោកចេញពីអេស្កាវ៉ាទ៏រ ដែលជាបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។ ព្រិត្តិការណ៏នេះកើតឡើងតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអយ្យការនិងតុលាការខេត្តព្រះសីហនុ តែពុំទាន់ឃើញមានវិធានការណ៏ទៅលើជនសង្សយ័ឈ្មោះ លី ស្រេង នៅឡើយ ដែលមានភាពអយុត្តិធម៏ខ្លាំងណាស់ចំពោះជនរងគ្រោះ។
ចំពោះភាពអយុត្តិធម៏ដ៏ធ្ងន់ធ្ងរពុំអាចទទួលយកបាននេះ ទើបជនរងគ្រោះ ស៊ុយ ប៊ុនថាន ដែលត្រូវគេចាក់សាំងដុតទាំងរស់ និងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ នាំគ្នាឡើងមកដល់ក្រសួងយុត្តិធម៏ សុំឲ្យឯកឧត្តមរដ្ឋមន្ត្រី ទើបឡើងកាន់តំណែងថ្មី ជួយរកយុត្តិធម៏ឲ្យនៅ ពេលនេះជនរងគ្រោះបានក្លាយទៅជាមនុស្សមានពិការភាព ពុំអាចប្រកបរបរចិញ្ចឹមគ្រួសារបាន ធ្លាក់ខ្លួនក្រីក្រតោកយ៉ាកយ៉ាងខ្លាំង រីឯជនសង្សយ័បែរជារស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ។
នេះជាព័ត៌មានបថម ។
0
ជនរងគ្រោះ ស៊ុយ ប៊ុនថាន ដែលត្រូវគេចាក់សាំងដុតទាំងរស់ និងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ នាំគ្នាឡើងមកដល់ ក្រសួងយុត្តិធម៏ សុំឲ្យឯកឧត្តមរដ្ឋមន្ត្រី ទើបឡើងកាន់តំណែងថ្មី ជួយរកយុត្តិធម៏

Filed in: សន្តិសុខ សង្គម