ខេត្តក្រចេះ ៖ តាមព័ត៌មានបថមបានឲ្យដឹងថា កាលព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានសត្វខ្ទីងឈ្មោល១ក្បាល
ត្រូវបានជនល្មើសបាញ់ចំនួន២គ្រាប់ បណ្តាលអោយងាប់នៅចំនុចអូរតាទូស្ស ស្ថិតក្នុងព្រៃសហគមន៍វាលកន្សែង
ភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
បើតាមសេចក្តីរាយការណ៍របស់ប្រជាកសិករ និងយោងតាមការសន្និដ្ឋានរបស់មន្រ្តីជំនាញផងនោះបានឲ្យដឹងថា សត្វខ្ទីងដ៏ធំនេះត្រូវបានជនល្មើសបាញ់សម្លាប់ពីកន្លែងផ្សេង ដោយបាញ់ត្រូវចំភ្លៅខាងក្រោយនិងមិនបានងាប់ភ្លាមៗទេ សត្វខ្ទីងនេះនាំហ្វូងរបស់ខ្លួនរត់និងមកស្លាប់ក្នុងភូមិ ឃុំ កើតហេតុខាងលើ ។