រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចមូលដ្ឋានសហការចុះបង្ក្រាបទីតាំងល្បែងភ្នាល់តាម Internet Online ហៅថា (Joker) ដែលមានយីហោ« ជា ម៉ាឡុង » ស្ថិតនៅខាងជើងសណ្ឋាគារ បុប្ផារាជធានី ប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទីតាំងនោះ បានបង្កប់ល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទ រហូតសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនមនុស្ស ចំនួន១២នាក់ ក្នុងនោះមានក្មេង៤នាក់ ស្រី៣នាក់ ព្រមទាំងដកហូតវត្ថុតាងកុំព្យូទ័រ១៩គ្រឿង ស៉ីប៊ីយូ១៩គ្រឿង និងម៉ូន័រទ័រ១៩គ្រឿង ។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងភ្នាល់តាម Online ខាងលើនេះ ធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខ័ណ្ឌឫស្សីកែវ ៕