រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយសនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាននឹងចូលរួមជាអធិបតីភាពក្នុងកម្មវិធីប្រគេនទៀនព្រះវស្សាដល់វត្តចំនួន ២៣ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ខណដែលកម្មវិធីនោះនឹងប្រារព្ធធ្វើឡើងនៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។