ខេត្តសៀមរាប ៖ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៥២នាទី កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសធនធានរ៉ែខុសច្បាប់ នៅការដ្ឋានជីកបកអាចម៍ដីមួយកន្លែង គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិសាស្ត្រ ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចចម្រុះ មានចំណាត់ការមួយចំនួនចំពោះម្ចាស់អាជីវកម្ម ៖
– ធ្វើកិច្ចសន្យាផ្អាកសកម្មភាពអាជីវកម្មជីកយកអាចម៌ដីជាបណ្តោះអាសន្ន។
– អប់រំណែនាំឲ្យម្ចាស់ការដ្ឋានរង់ចាំ បានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត ឬក្រសួងរ៉ែ និងថាមពលជាមុនសិន ទើបឲ្យដំណើរការឡើងវិញ។
– មិនបានធ្វើការផាកពិន័យអន្តរការណ៍ទេ ដោយសារការដ្ឋានខាងលើនេះ ទើបតែចាប់ផ្តើមធ្វើសកម្មភាព ៕
0
សមត្ថកិច្ចចម្រុះ បង្ក្រាបការដ្ឋាន ជីកបកអាចម៍ដី មួយកន្លែង ដែលជាបទល្មើស ធនធានរ៉ែខុសច្បាប់ នៅស្រុកវ៉ារិន

Filed in: សន្តិសុខ សង្គម