ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ប្រធានកិត្តិយសមូលនិធិទោចក្រយាន្តបានមានប្រសាសន៍ បែបនេះ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ នៅ កោះពេជ្រក្នុងឱកាសអញ្ជើញ ពិធីសំណេះសំណាលជាមួយ បងប្អូនកម្មករអ្នកធាក់ស៊ីក្លូ ចំនួន ៣០៨នាក់ ដែលបាន ចូលរួមមូលនិធិទោចក្រយាន្ត (ស៊ីក្លូ)ដែលជាមូលនិធិរបស់ សម្តេចតេជោ ជាស្ថាបនិក ដើម្បីរក្សាអត្តសញ្ញាណ(ស៊ីក្លូ) ឱ្យស្ថិតស្ថេរគង់វង្ស ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា គួរ ធ្វើលក្ខន្តិកៈបញ្ជូនទៅឱ្យមាន ការទទួលស្គាល់ទុកនៅឯ ក្រសួងមហាផ្ទៃដើម្បីយើងធ្វើ សកម្មភាពស្របច្បាប់ តាម ក្របខណ្ឌន្ធៃការកំណត់នៃរដ្ឋ ធម្មនុញ្ញព្រះរាជាណាចក្រ កម្ពុជា ។ ពិតខ្ញុំមាន អំណាច ខ្ពង់ខ្ពស់ក្នុងអង្គការនីតិប្រតិបត្តិ ក៏ប៉ុន្តែថ្ងៃនេះខ្ញុំចេញក្នុង នាមជាប្រធានកិត្តិយសនៃ មូលនិធិត្រីចក្រយានដែលហៅ កាត់ថា មូលនិធិស៊ីក្លូ របស់ យើងទាំងអស់គ្នា ។
ខ្ញុំត្រូវតែមានការបក ស្រាយជៀសវាងភ័ន្តច្រឡំ ណាមួយពីសំណាក់អ្នកធ្វើ អត្ថាធិប្បាយ និងពីសំណាក់ ដែលនិយមចូលចិត្តវ៉ៃប្រហារ គេឯង ។ លក្ខន្តិកៈរបស់យើង មានសមាជិក ៤ប្រភេទ គឺ១- សមាជិកស្ថាបនិក, ២-សមា ជិកកិត្តិយស, ៣-សមាជិក គាំទ្រ និង៤-សមាជិកសកម្ម ខ្ញុំបកស្រាយយើងទាំងអស់គ្នា អាចយល់ឱ្យបានច្បាស់ ។
សមាជិកស្ថាបនិកជាអ្នក ផ្តួចផ្តើមបង្កើតមូលនិធិនេះ ឡើង គឺអាចខ្លួនខ្ញុំ និងមនុស្ស មួយចំនួនដទៃទៀតដែលទ្រទ្រង់នូវសកម្មភាពនេះ ។
សមាជិកកិត្តិយស គឺជា អ្នកបានរួមផ្តល់គំនិតយោបល់ ឧបត្ថម្ភគាំទ្រជាធនធានសម្ភារៈ ថវិកា បង្កើតដំណើរការមូល និធិដោយមិនបានគិតពីប្រយោ ជន៍ខ្លួន ។ សមាជិកគាំទ្រ គឺ ជាអ្នកបានចូលរួមសកម្មភាព ដើម្បីដំណើរការមូលនិធិ ។ សមាជិកសកម្ម គឺជាអ្នកប្រកបរបរធាក់ស៊ីក្លូ ជាអាជីព បានចូលរួមជាសមាជិករបស់ មូលនិធិសមាជិកនៃសមាគម ពាក់ព័ន្ធមុខរបរធាក់ស៊ីក្លូអាច ចូលជាសមាជិករបស់មូលនិធិ នោះបានទាំងអស់ ។
សូមបញ្ជាក់ថា នៅទីនេះ មានតែសមាជិកសកម្ម ដែល ជាអ្នកធាក់ស៊ីក្លូតែប៉ុណ្ណោះ ទទួលបានអត្ថប្រយោជន៍ពី មូលនិធិនេះបាន ។ ឯសមាជិក ប្រភេទទី១, ទី២ និងទី៣ មិន អាចទទួលផលទេ ក៏ប៉ុន្តែគឺ ជាអ្នកបរិច្ចាគទៅវិញ ។
ខ្ញុំចារត្រឡប់ទៅវិញ បើ គ្មានលទ្ធភាពគ្រាន់តែយក លុយខ្ញុំ ដើម្បីបើកដំណើរការ តើមានប្រយោជន៍អ្វីទៅ ! មិនខ្ជរខ្ជាយជាមួយនឹងការធ្វើ បែបនឹងនោះទេ ជួយដោយ ផ្ទាល់ដល់អ្នកធាក់ស៊ីក្លូពិត ប្រាកដ ។
ដូច្នោះសុំសមាគមនានា មេត្តាយោគយល់ថា ខ្ញុំមិន រំលាយសមាគមទេ អ្នកដែល ចូលសមាគមលោក ក៏នៅបន្ត ទៅដើម្បីធានានូវផលប្រយោ ជន៍អ្នកដែលធាក់ស៊ីក្លូពិតប្រាកដអ្នកធាក់ស៊ីក្លូទាំងឡាយ ត្រូវបានចូលជាសមាជិកមូល និធិតាមរយៈនៃការចូលជា សមាជិកនៃមូលនិធិអ្នកធាក់ ស៊ីក្លូបានទទួលប្រយោជន៍ ៥ យ៉ាងគឺចូលទៅក្រុមមូលនិធិ សមធម៌ទទួលបានការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យនានា ។
ប័ណ្ណសមាជិកនេះ ត្រូវ យកទៅចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ក្រសួងការងារពិនិត្យព្យាបាល ដោយឥតគិតថ្លៃនៅតាមមន្ទីរ ពេទ្យរដ្ឋក្រោមមូលនិធិសមធម៌ ។
ទទួលប្រយោជន៍ដែលខ្ញុំ បានប្រកាសក្នុងក្របខណ្ឌ គោលនយោបាយចំពោះអត្ថ ប្រយោជន៍ដែលកម្មករទាំង ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ទទួលបាន ។ ឯការទទួលបាន ប័ណ្ណមូលនិធិគឺទទួលប្រាក់ ប្រចាំថ្ងៃ ៧ពាន់ក្នុងមួយថ្ងៃ ។
មានន័យថា មូលនិធិ នឹង ផ្តល់ជូននូវតម្លៃដែលខ្លួនធ្លាប់ ជួលស៊ីក្លូនោះ គឺចន្លោះពី ១. ៧០០រៀល(មួយពាន់ប្រាំពីរ រយរៀល)ទៅ២០០០រៀល (ពីរពាន់រៀល) ។ ដូច្នេះយើង នឹងផ្តល់ ២០០០រៀល (ពីរ ពាន់រៀល)តែម្តង ទោះបីអ្នក នោះមានស៊ីក្លូខ្លួនឯងក៏ដោយ ចាត់ទុក ថា ២០០០រៀល (ពីរពាន់រៀល)នេះគឺជាប្រាក់ គាត់បានថែទាំរក្សាស៊ីក្លូ ។
ក្រៅពីនេះ គឺយើងផ្តល់ ៥០០០រៀល(ប្រាំពាន់រៀល) សម្រាប់ម្នាក់គឺជាតម្លៃនៃការ ទទួលទានឬហៅកាត់ថាលុយ បាយប្រចាំថ្ងៃរបស់ពួកគាត់ គ្រប់គ្នា ។ សមាជិកទី ៤ នេះ មិនបានបាត់បង់ថវិកាណា មួយទេ មិនត្រូវទទួលបានការ បង់ថ្លៃជាវិភាគទានសម្រាប់ ចូលជាសមាជិកទេ គ្រាន់តែ ធ្វើពាក្យសុំប៉ុណ្ណោះ ។
យើងខ្ញុំត្រូវប្រើប្រាស់មូល និធិទទួលបានពីសប្បុរសជន ទៅប្រើប្រាស់ជាអត្ថប្រយោជន៍នៃសមាគមក៏មិនបង្ខំឱ្យ សមាជិកនៃមូលនិធិដែលជា អ្នកធាក់ស៊ីក្លូដោយផ្ទាល់ចូល ជាសមាជិកនោះទេ គឺចូល តាមការស្ម័គ្រចិត្ត ។ ខ្ញុំនឹងមិន ប្រើប្រាស់ថវិកានេះ ដោយដូរ គោលដៅនិងមុខសញ្ញានោះ ទេ មិនអាចមាននរណាមក អះអាងថា ខ្ញុំជាអ្នកធាក់ស៊ីក្លូ នោះត្រូវតែមានការពិនិត្យថា គាត់ជាអ្នកធាក់ស៊ីក្លូពិតប្រាកដ ឬមិនពិតប្រាកដ ។
ការចាប់ផ្តើមរបស់យើង គឺថ្ងៃនេះតែម្តង ដោយផ្តល់ ទាំងថវិកាសម្រាប់តម្លៃដែល ខ្លួនត្រូវធាក់ស៊ីក្លូហើយកំណត់ យកថ្ងៃទី១០ ទី២០ និងទី៣០ ជាថ្ងៃបើកប្រាក់ឱ្យក្រុមអ្នក ធាក់ស៊ីក្លូ ។ មូលនិធិ និងធ្វើ ការជាមួយសេវាវីង(WING) ដែលជាសេវាផ្ទេរប្រាក់ឱ្យ សម្រាប់ក្រុមអ្នកធាក់ស៊ីក្លូ ៕
ដោយ ៖ ថ្ងៃស្អែក