អន្តរជាតិ ៖ តូបផ្សារក្លងលឹកចំនួន៣តូបត្រូវបានឆេះ ហេតុការនេះកើតឡើងនៅវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានរលត់បាត់ទៅវិញនៅវេលាម៉ោង៩និង១០នាទី ថ្ងៃខែឆ្នាំដដែល ដោយក្រុមពន្លត់អគ្គីភ័យ ។ តាមសេចក្តីរាយការណ៍បានអោយដឹងថា តូបទាំង៣នោះគឺមានម្ចាស់តែមួយ ហើយម្ចាស់តូបមានឈ្មោះ ហៀង បូរី អាយុ៣៩ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទំហំនៃការខូចខាតនោះគឺអស់៣០{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} នៅសល់៧០{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1}ទៀតត្រូវបានសើមទាំងអស់ ។
បើតាមសេចក្តីរាយការណ៍ថា មុនកើតហេតុគេបានឃើញផ្សែងយ៉ាងសន្ធោសន្ធៅ ចេញពីក្នុងតូបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករ និងសន្តិសុខយាមផ្សារ ក្រោយមកសន្តិសុខផ្សារបានរាយការណ៍ដល់កម្លាំងសមត្ថកិច្ចថៃ ភ្លាមនោះអាជ្ញាធរថៃបាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ មកធ្វើការបាញ់ពន្លត់ដោយប្រើអស់រយៈពេលប្រមាណជិត១ម៉ោង ទើបគ្រប់គ្រងស្ថានការណ៏បាន ដោយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៩ ដោយមិនឆេះរាលដាលដល់តូបផ្សេងឡើយ។
គួបញ្ជាក់ផងដែរថា នាពេលកន្លងមកអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ រងគ្រោះដោយសារអគ្គីភ័យឆាបឆេះតូប ជារឿយៗបង្កឲ្យខាត់បង់ទ្រព្យសម្បត្តិ និងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ក្នុងនោះអាជ្ញាធរប្រទេសទាំងពីកម្ពុជា -ថៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ មុនបិតទ្វាចាក់ចេញពីតូប ត្រូវបិតគប់ភ្លើងឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀតនៅពិធីបុណ្យទានសែនព្រេនម្តងៗ ពិសេសចូលឆ្នាំចិន-វៀតណាម សែនក្បាលទឹក និងសែនជំនាងតូបជាដើម ត្រូវពិនិត្យនិងប្រុងប្រយ័ត្នចំពោះទៀន ធូប ដើម្បីការពារមិនឲ្យមានគ្រោះអគ្គីភ័យកើតឡើង៕